កំពូលអ្នកប្រយុទ្ធប្រដាល់គុនខ្មែរសារឿន ទិត្យ ប៉ះជាមួយនឹងកីឡាករ ឡុង សំណាង​ កក្រើកសង្វៀនស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍ CNC​ កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញាឆ្នាំ២០១៩ កន្លងទៅ។

ប្រដាល់គុនខ្មែររវាង សារឿន ដែលមានវ័យ២៤ឆ្នាំ កំពស់១,៦៥មែត្ រទំងន់៦០គីឡូក្រាម មានបទពិសោធន៍ប្រកួត១១ដង ឈ្នះ៥ ចាញ់៦ នឹងផ្តួលដៃគូរអោយសន្លប់១ដង មកពីក្លឹបតាព្រហ្ម៍មានជ័យស្ ថិតនៅខេត្តបាត់ដំបង បានឡើងលើសង្វៀនប្រយុទ្ធនឹង សំណាង អាយុ១៨ឆ្នាំ កំពស់១,៦៥ មកពីក្លឹបពន្លឺវិបុល តារិទ្ធខណ្ឌ័ពោធ៍សែនជ័យ បទពិសោធន៍លើសង្វៀនដូចគ្នា មកពីស្រុកបានលុង ខេត្តរតន:គីរី អ្នកទាំងពិរជាកីឡាករថ្មីថ្មោង។

ការប្រកួតរបស់ ទិត្យ នឹង សំណាង នៅក្នុងទឹកទី១ភ្លាមបានត្រឹមតែស្ទៀបស្ទង់គ្នាប៉ុណ្ណោះ ប៉ុន្តែចូលដល់ទឹកទី២ឈុតឆាកប្រយុទ្ធគ្នាក៏មានការភ្ញាក់ផ្អើលនៅលើសង្វៀនដោយ សារឿន បានវាយសំរុកខ្លាំងទៅលើ សំណាង ដោយចាក់ នឹងចេញជង្គង់ ច្រើនហើយម៉ាត់ចំគោលដៅបានច្រើនទៀតផង​ រីឯសំណាង វិញវ៉ៃចេញបានច្រើនដែរ ប៉ុន្តែមិនចំគោលដៅនោះទេ (ការប្រកួតនេះមានត្រឹមតែ៣ទឹកប៉ុណ្ណោះ) អជ្ញារ្យកណ្តាលសំរេចអោយ សារឿន ទិត្យ ឈ្នះ ឡុង សំណាង ដោយពិន្ទុ៕


ចង់ឃើញថាអ្នកទាំងពីរនេះប្រកួតគ្នាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង