ក្រុមមកពីក្របខណ្ឌលំដាប់ទី៤ អង់គ្លេស(League ២) គឺ Colchester United បានបង្កើតនូវព្រឹត្តការណ៏ដ៏គួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីពួកគេបានផ្តល់រឿងខកចិត្តមួយដល់ក្រុមជើងខ្លាំង Tottenham មកពីក្របខណ្ឌកំពូល Premier League កាលពីយប់ថ្ងៃអង្គារទី២៤ កញ្ញា ២០១៩។

ក្រោយលទ្ធផលបញ្ចប់ ការប្រកួត ០:០ ក្រុមទាំងពីរបានកាត់សេចក្តីដោយបាល់ប៉េណាល់ទី ខណៈ Colcheter ៤:៣ Tottenham បាននាំអោយពួកគេឈានទៅវគ្គ ១៦ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល ៤៤ឆ្នាំ។

សម្រាប់អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាសលោក Mauricio Pochettino នៅមិនទាន់បានឈ្នះពានរង្វាន់អ្វីនៅឡើយទេក្នុងអាជីពជាគ្រូបង្វឹកជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ខណៈដែលរដូវកាលចាស់ ២០១៨-១៩ គ្រូបង្វឹកអាហ្សង់ទីនរូបនេះបានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League៕

សូមទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង