ក្រុមសេះបង្កង់ Juventus បានហក់ឡើងមកជំនួសតំណែងក្រុម Inter Milan នៅលើកំពូលតារាងនៃក្របខណ្ឌ Serie A សប្តាហ៏ទី៥ បន្ទាប់ពីពួកគេបានផ្តួលក្រុមទើបតែ Promotion ឡើងពីលីគលំដាប់ទី Brescia ក្នុងលទ្ធផល ២:១ ខណៈ Inter Milan ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Antonio Conte នៅមាន ១ប្រកួត ក្នុងដៃនិងមានគម្លាតពីក្រុម Juventus តែ ១ពិន្ទុប៉ុណ្ណោះ។
កីឡាករ Alfredo Donnarumma បានជួយអោយម្ចាស់ផ្ទះរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៤។ ក្រុម Juventus មានឪកាសវាយបកតាមស្មើវិញក្រោយពីគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារវេណេស៊ុយអេឡាកីឡាករ Jhon Chancellor នៅនាទីទី៤០ មុនបញ្ចប់តង់ទី១ ខណៈ ខ្សែបម្រើ Miralem Pjanic របស់ក្រុមភ្ញៀវបានបន្ថែមគ្រាប់បាល់ទី២ និងជាគ្រាប់ជ័យជំនះ អោយ Juventus នៅនាទីទី៦៣ ក្នុងលទ្ធផល Brescia ១:២ Juventus។
ក្រុមការពារតំណែងជើងឯក Juventus មិនមានវត្តមានតារាឆ្នើម Cristiano Ronaldo ដោយសាររបួស ខណៈ Balotelli មានឱកាសបង្ហាញខ្លួនលើកដំបូង សម្រាប់ក្លិបស្រុកកំណើត ក្រោយពេលបញ្ចប់ការព្យួរបួនប្រកួតកំលុងពេលលេងអោយ Marseille កាលពីរដូវកាលមុន ស្របពេល Brescia បានធ្វើឱ្យ Juventus មានភាពលំបាកបំផុតមុនទទួលបានជ័យជំនះនៅសប្តាហ៏ទី៥ នេះ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង