កីឡាករ​វ័យក្មេង​រប​ស់​កម្ពុជា ២​រូបរួមមាន​កីឡាករ ឡេង ណូ​រ៉ា របស់​ក្រុម​យុវជន U-17 វិសាខា និង​កីឡាករ ឈួន ពី​លី របស់​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ (AFF) ជ្រើសរើស​ចូលរួម​កម្មវិធី​បោះជំរំ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ប្រទេស​ថៃចាប់ពី​ថ្ងៃទី​២៧ ខែ​កញ្ញា​រហូតដល់​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៩ ខាងមុខ។

​ទន្ទឹម​ជាមួយគ្នា​កីឡាករ ឡេង ណូ​រ៉ា និង ឈួន ពី​លី បាន​សម្ដែង​ក្ដី​រីករាយ​ជា​ខ្លាំង ក្រោយ​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​កម្មវិធី​លក្ខណៈ​អន្តរជាតិ​នេះ ដែល​នឹង​ផ្ដល់​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្រុមការងារ​ទូរទស្សន៍ BTV-News កាល​ពី​ពេល​ថ្មីៗ។​

បើ​តាម​ការ​បញ្ជាក់​រប​ស់​ម​ន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ បាន​ធ្វើ​ការ​ជ្រើស​រើស​យុវជន​គ្រប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​មួយ​ប្រទេស ២​នាក់​ដើម្បី​ចូលរួម​កម្មវិធី​ហ្វឹកហាត់ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅ​ប្រទេស​ថៃ​។ បន្ទាប់​ហ្វឹកហាត់​ហើយ​នោះ ក្រុម​យុវជន​ចម្រុះ​ជាតិ​សាសន៍​អាស៊ាន​នេះ ក៏​នឹង​មាន​ការប្រកួត​មិត្ត​ភាពជា​មួយ​ក្រុម​ជម្រើស​ជាតិ​យុវជន​ថៃ ​នា​ដើមខែ​តុលា​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា Credit: BTV

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង