កីឡាករ ម៉ន ព្រហ្មម៉ាញ បានប្រកួតចាញ់ជើងខ្លាំងម្ចាស់ផ្ទះថៃ ស៊ឺម៉ាអ៊ី ផេតកាសេន បុកមួយទំហឹង កក្រើកសង្វៀនហើយអជ្ញារ្យកណ្តាលសំរេចអោយឈ្នះដោយពិន្ទុ​ នៅក្នុងការប្រកួតប្រដាល់សេរី នៃកម្មវិធី Muay Thai Super Champ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី២២ កញ្ញា ២០១៩ កន្លងទៅ​ដោយការប្រកួតនេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។

ការប្រកួតពេញ ៣ទឹក ទាំងកីឡាករកម្ពុជា ម៉ន ព្រហ្មម៉ាញ និងកីឡាករថៃ ស៊ឺម៉ាអ៊ី បានធ្វើការវាយសំរុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំងដោយប្រើអស់ក្បាច់រៀងៗខ្លួន ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើកែង នឹងជង្គង់ ទាំងម៉ាត់ផងដែរ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត ម៉ន ព្រហ្មម៉ាញ បានចាញ់ ស៊ឺម៉ាអ៊ី ដោយពិន្ទុ៕


ចង់ដឹងថាការប្រកួតនោះយ៉ាងណា សូមរីករាយទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង