លោក Niko Kovac គ្រូបង្វឹករបស់ក្រុម Bayern Munich បានកោតសរសើរលោក Mauricio Pochettino សម្រាប់ការផ្លាស់ប្តូរឲ្យ Tottenham ក្លាយជាក្រុមជើងខ្លាំងប្រចាំអឺរ៉ុប ខណៈដែលលោកត្រៀមរៀបចំក្រុមរបស់លោកសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ក្នុងទីក្រុងឡុងដ៍។

ក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Bundesliga មួយនេះ បានផ្តួលក្រុម Red Star Belgrade ៣-០ ក្នុងការប្រកួតបើកឆាកនៃពូល B ដើម្បីនាំមុខពីលើក្រុម Spurs ដែលបានបញ្ចប់ត្រឹមតែលទ្ធផលស្មើនៅលើទឹកដីក្រុម Olympiakos។ លោក Kovac បានបញ្ជាក់ថា លោកមានការចាប់អារម្មណ៍ទៅលើស្នាដៃដែលលោក Pochettino បានធ្វើឡើង តាមរយៈការផ្លាស់ប្តូរ Spurs ពីក្រុមដែលលេងតែក្នុងក្របខ័ណ្ឌ Europa League ឲ្យទៅជាក្រុមខ្លាំងមួយក្នុង Champions League។

ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួត លោកបាននិយាយកាលបីថ្ងៃចន្ទថា៖ «វាពិតជាការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន។ កាលីឆ្នាំ២០១៦ ខ្ញុំបានស្ថិតនៅទីនេះ ហើយពួកគេស្ថិតក្នុងកីឡដ្ឋានចាស់។ ខ្ញុំបានស្ថិតនៅទីនេះដើម្បីមើលក្រុម Tottenham ក្នុងពេលប្រកួតជាមួយនឹងក្រុម Swansea។ ស្ថានភាពស្ថិតក្នុងលក្ខណ្ឌផ្សេងគ្នា កីឡដ្ឋានតូចជាងនេះ ប៉ុន្តែ បរិយាកាសពិតជារឹងមាំ»។

លោកបានបន្ថែមទៀតថា៖ «អ្នកអាចឃើញអ្វីដែលវាស្តែងចេញ នៅពេលដែលអ្នកមានគ្រូបង្វឹកដ៏ល្អម្នាក់ អ្នកចាត់ការទូទៅដ៏ល្អម្នាក់។ បើតាមមតិខ្ញុំ ក្រុម Tottenham មានកម្រិតខ្លាំងជាវិជ្ជមានក្នុងកីឡាបាល់ទាត់អឺរ៉ុប ពួកគេអាចប្រកួតជាមួយនឹងក្រុមខ្លាំងៗបាន បើធៀបទៅនឹងរយៈពេល៧ ឬ៨ឆ្នាំមុន»៕
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង