អ្នកចាំទី Lukasz Fabianski របស់ក្រុម West Ham ត្រូវអវត្តមានយ៉ាងហោចណាស់ពីរខែ ដោយជួបប្រទះបញ្ហារបួសត្រគាក។ កីឡាករអន្តរជាតិប៉ូឡូញវ័យ ៣៤ឆ្នាំរូបនេះបានរងរបួសកំលុងពេលពេលប្រកួតស្មើគ្នា ២ទល់និង២ ជាមួយក្លិប Bournemouth កាលពីថ្ងៃសៅរ៍សប្តាហ៏មុននិងត្រូវបានប្តូរចេញនៅនាទីទី៣៤ មុនបញ្ចប់ការប្រកួតតង់ទី១។

អតីតកីឡាករក្រុមកាំភ្លើងធំ Arsenal រូបនេះត្រូវបានប្តូរជំនួសដោយកីឡាករ Roberto Jimenez ដែលបានបង្ហាញខ្លួនជាលើកដំបូងអោយក្រុមញញួរធំក្នុងជំនួបជាមួយក្រុម Bournemouth ក្រោយផ្ទេរដោយគ្មានតម្លៃខ្លួនមកកាលពីខែឧសភា។

West Ham បច្ចុប្បន្នស្ថិតនៅលេខរៀងទី៤ ក្នុងតារាង Premier League ហើយមិនដែលចាញ់ការប្រកួតនោះទេ ក្រោយបរាជ័យតែមួយលើកគត់គឺក្រោមថ្វីជើង Man City នៅថ្ងៃបើកឆាក Premier League រដូវកាលថ្មី។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង