អ្នកនិយមគាំទ្រគុនខ្មែរមួយចំនួនភ្ញាក់ផ្អើលផងដែរ ដោយឃើញរូបភាព និងដំណឹងផ្សព្វផ្សាយពីការឡើងសង្វៀនរបស់កីឡាករ រឿង សោភ័ណ្ឌ ថ្ងៃអាទិត្យចុងសប្ដាហ៍នេះឯប្រទេសថៃ ក្នុងកម្មវិធី Super Champ។
តាមការផ្សព្វផ្សាយលើផេកផ្លូវការរបស់កម្មវិធីប្រដាល់ Super Champ ថ្មីៗនេះ បានដាក់រូបកីឡាករកម្ពុជា២រូប ដែលនឹងត្រូវប្រកួតលើសង្វៀនរបស់ខាងលើនេះនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។ ក្នុងនោះគឺអ្នកប្រដាល់ជួរមុខរបស់កម្ពុជា រឿង សោភ័ណ្ឌ នឹងត្រូវតតាំងជាមួយអ្នកប្រដាល់ម្ចាស់ផ្ទះថៃ ខណៈអ្នកលេងគុនខ្មែរ១រូបទៀតនោះប្រកួតតំណែងរងគូឯក។
រំលឹកដែរថា កីឡាករ រឿង សោភ័ណ្ឌ នឹងត្រូវវ៉ៃគូឯកក្នុងកម្មវិធី Super Champ របស់ថៃនេះតែម្ដង។ ការប្រកួតធ្វើឡើងនៅថ្ងៃអាទិត្យ ទី៦ តុលា ២០១៩ ចាប់ពីម៉ោង ៧យប់តទៅ៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង