កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅការប្រកួតប្រដាល់សេរី នៅក្នុងកម្មវិធី Muay Thai Super Champ នៅប្រទេសថៃ សិស្សគុនរបស់ក្លិបខ្លារខិនមានឬទ្ធិ គឺអ្នកប្រដាល់ជើងខ្លាំង ឡុង ជិន បានប្រកួតចាញ់ម្ចាស់ផ្ទះថៃកីឡាករ ថៃ ស.ច ពៀកអ៊ូថៃ ដោយសន្លប់នៅក្នុងទឹកទី១។
អ្នកទាំងពីរប្រយុទ្ធគ្នាក្នុងប្រភេទទម្ងន់ ៦០,៥គីឡូក្រាម ដោយកីឡាករកម្ពុជា ឡុង ជិន នៅក្នុងទឹកទី១ ហាក់មានប្រៀបជាង ពៀកអ៊ូថៃ តាមរយៈការទាត់ចូលពេញៗ ប៉ុន្តែចូលដល់ពាក់កណ្ដាលទឹក ក្រោយប្ដូរគ្នាមួយប្រាវ ឡុង ជិន បានភ្លាត់ស្នៀតចូលពេញមួយដៃកញ្ចប់មាត់ ធ្វើឲ្យសន្លប់ ហើយត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង។
តាមប្រភពព៌តមានពីសំណាក់កីឡាកររូបនេះបានអោយដឹងថា សម្រាប់ការចេញទៅវាយនៅថៃលើកនេះការហ្វឹកហាត់របស់ ឡុង ជិន មិនគ្រប់គ្រាន់នោះទេ ហើយចំពោះការហ្វឹកហាត់របស់គេវិញបានតែ ១ថ្ងៃប៉ុណ្ណោះ ដោយសារតែការវិភាគប្រកួតក្នុងការស្រុកមានភាពមរមាញឹក ដូច្នេះទើបធ្វើអោយឡុងជិនត្រូវចាញ់ក្រោមស្នាដៃរបស់ ពៀកអ៊ូថៃ នៅ Super Champ តែម្តង ៕
ចង់ដឹងថាការប្រកួតនេះយ៉ាងណានោះសូមរីករាយទស្សនាវិដេអូរវាង អ្នកទាំងពីរ ខាងក្រោមនេះ៖
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង