ប្រធាន​ក្លិប​បារាំង Lille លោក Gerard Lopez មាន​ជំនឿ​ថា ​ក្រុម​របស់​លោក​អាច​នឹង​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ពូ​ល H នៅ UEFA Champions League នេះ​ទោះបី​ក្នុង​ពូ​ល​មាន​ក្រុម​ខ្លាំង Chelsea និង Ajax ក៏ដោយ​។

​​បញ្ចប់​រដូវ​កាល​ជើងឯក​រង​នៅ​លី​គ​កំពូល​បារាំង​នោះ​មានន័យថា Lille បង្ហាញខ្លួន​នៅ​ក្រប​ខណ្ឌ​ក្លិប​កំពូល​អឺរ៉ុប​ជា​លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំ តែ​បន្ទាប់ពី​ចាញ់ Ajax ៣–០ នៅ​ទឹកដី​ហូ​ឡង់​ក្នុង​ប្រកួត​ដំបូង លោក Lopez គិត​ថា​ ប្រសិន​ក្រុម​របស់​លោក​អាច​ឈ្នះ Chelsea រាត្រី​ថ្ងៃ​ពុធ​នេះ​បាន ​អាច​នឹង​ធ្វើ​អោយ​គ្រប់គ្នា​មើល​ឃើញ​ថា​ ក្រុម​បារាំង​មួយ​នេះ​អាចធ្វើ​អោយ​ក្រុម​ខ្លាំង​ទាំងពីរ​ភ័យ​ខ្លះ​ដែរ​។​

​ប្រធាន​ក្លិប Lille ដែល​ជា​អ្នក​វិនិយោគមាន​ដើម​កំណើតកូនកាត់​លុច​ហ្សាំ​បួរ​-​អេ​ស្ប៉ា​ញ​រូប​នេះ​ធ្លាប់​ជា​ម្ចាស់​ក្រុម​ប្រណាំង F1 Lotus ផង​ដែរ​មុន​ចូល​មក​កាន់​កាប់ Lille នៅ​ខែ​មករា ​ឆ្នាំ២០១៧​។ បន្ទាប់ពី Lille រួច​ផុត​ពី​ការ​កាត់ចោល​មួយ​ពិន្ទុ​កាលពី ១៨​ខែ​មុន បុរស​វ័យ ៤៧​ឆ្នាំ​រូប​នេះ​បាន​ចូល​មក​កាន់​តំណែង ​នៅ​ក្លិប​ដែល​លោក​ទុកចិត្ត​កំលាំង​កីឡាករ​ ដែល​សំបូរ​យុវជន​ក្មេងៗ​ដែល​មាន​ទេព​កោសល្យ​។​ ​

ក្នុង​នោះ​ដែរ Lille បាន​លក់​ចេញ​កីឡាករ​កូ​ឌី​វ័រ Nicolas Pepe​ ទៅ Arsenal បាន​ដល់​ទៅ ៧៩​លាន​អឺរ៉ូ​។​ ​បច្ចុប្បន្ន Lille កំពុង​ឈរ​លេខ​៤ ក្នុង​តារាង​ក្រប​ខណ្ឌ​បារាំង Ligue១ មាន ១៤​ពិន្ទុ​ក្រោយ​លេង​បាន ៨​សប្តាហ៍​ដេញ​ពី​ក្រោយ​ក្រុម​កំពូល​តារាង Paris Saint Germain ៤​ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង