ការប្រកួតជើងទី២ នៃក្របខណ្ឌ Champion League បានបញ្ចប់ ស្របពេលរឿងរ៉ាវប្លែកៗជាច្រើនបានកើតឡើង ក្នុងចំណោមរឿងរ៉ាវប្លែកៗទាំងអស់នោះ គឺមានរឿងមួយដែលធ្វើអោយប្រិយមិត្តគាំទ្រវិស័យកីឡាបាល់ទាត់មានការចាប់អារម្ភណ៏មែនទែន ជាពិសេសគឺអ្នកគាំទ្ររបស់ក្លិប Real Madrid តែម្តង។

រឿងនោះគឺការដែលកីឡាកររបស់ក្លិប Club Brugge ខែ្សប្រយុទ្ធ Emmanuel Bonaventure បានសុតបាល់បញ្ចូលទីទៅលើក្រុម Real Madrid នៅទឹកដី Santiago Bernabéu ហើយរូបគេបានធ្វើស្តាយ៏អបអរតាមកីឡាករ Cristiano Ronaldo។

ជុំវិញរឿងរ៉ាវទាំងអស់នេះ គឺវាបានធ្វើអោយប្រិយមិត្តគាំទ្រវិស័យកីឡាបាល់ទាត់ជាច្រីនមានការងើងឆ្ងល់មែនទែន ដូច្នេះបន្ទាប់ពីបញ្ចប់ការប្រកួត អ្នកសារពត៍មានម្នាក់ក៏បានសួរគេថា៖ “ហេតុអ្វីបានជាអ្នកអរអបគ្រាប់បាល់របស់អ្នកតាមស្ទាយ៏របស់ Cristiano Ronaldo?“។

ពេលនោះខែ្សប្រយុទ្ធ Emmanuel Bonaventure ក៏បានឆ្លើយថា៖ “ពីព្រោះខ្ញុំចូលចិត្ត Cristiano Ronaldo, ហើយគាត់គឺជាកីឡាករម្នាក់ដែលខ្ញុំស្រលាញ់ពេញចិត្តជាងគេនៅក្នុងពិភពលោកមួយនេះ។ ហើយខ្ញុំពិតជាមិនសប្បាយចិត្តទេ ពេលឃើញគាត់ដើរចេញពីក្រុម Real Madrid ដូច្នេះខ្ញុំក៏បានធ្វើស្ទាយ៏អបអររបស់គាត់ ដើម្បីបង្ហាញអ្នកនៅទីនោះថា ពួកគេបានបាត់បង់អ្វីយ៉ាង“។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង