ចូលរួមត្រេកអរអ្នកលេងគុនខ្មែរ អេលីត ភក្ដី យកឈ្នះកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shuklaine Min កាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះលើសង្វៀនប្រដាល់អន្តរជាតិ WLC។
ជើងខ្លាំងមកពីក្លឹបឆា្មសខាងលើនេះ ប្រកួតបានយ៉ាងល្អ ដោយចេញអាវុធច្បាស់ៗ និងធ្ងន់ទៅលើកីឡាករ Shuklaine Min ដោយតអ្នកប្រដាល់់កម្ពុជា អេលីត ភក្ដី មានការប្រុងប្រយ័ត្នខ្ពស់ មិនបណ្ដោយឲ្យដៃគូវ៉ៃត្រូវស្រួលនោះឡើយ។
អ្នកលេងគុនខ្មែរខាងលើនេះ ធ្វើបានល្អណាស់ចូលទឹកទី១ភ្លាម ឆក់ទាត់ផ្កាប់ចាន ស្របពេលកីឡាករ មីយ៉ាន់ម៉ា ចេញដៃមកដែរនោះក៏ត្រូវ និងជើងរបស់ ភក្ដី តែម្ដង។ ការទាត់លើកទី១ មិនសូវធ្ងន់ប៉ុន្មាននោះឡើយទៅលើកីឡាករម្ចាស់ផ្ទះ ប៉ុន្តែក្រោយមកបន្តិចក៏ត្រូវចូល១ជើងទៀត អាជ្ញាកណ្ដាលរាប់ដល់៨តែម្ដង ហើយអាចបន្តការប្រកួតបានដដែលរហូតចប់ទឹកទី៥។
កូនសិស្សលោក ស៊ន អេលីត រូបនេះព្យាយាមវ៉ៃតាមបច្ចេកទេសដែលខ្លួនបានរៀន និងបទពិសោធកន្លងទៅកាលនៅកម្ពុជា។ អ្នកលេងគុនខ្មែរខាងលើ វ៉ៃដកៗយកពិន្ទុពីមួយទឹកទៅមួយទឹក និងមិនឈរប្ដូរជាមួយកីឡាករម្ចាស់ផ្ទះឡើយ រហូតចប់៥ទឹកឈ្នះដោយពិន្ទុ។
រំលឹកដែរថា អ្នកលេងគុនខ្មែរ អេលីត ភក្កី យកឈ្នះពិន្ទុលើកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shuklaine Min មុននេះលើសង្វៀនប្រដាល់ WLC៕
អត្ថបទ៖ នួន ស៊ីណា ប្រភពពី: Sabay
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង