http://www.ubet368.com/index.php?page=sports

ខ្សែប្រយុទ្ធជើងចាស់ Yang Xu បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងចន្លោះពេល២៥នាទី ក្នុងពេលក្រុមជម្រើសជាតិចិន បានយកឈ្នះលើក្រុមជម្រើសជាតិហ្គាម ក្នុងលទ្ធផល ៧-០ ក្នុងការប្រកួតជម្រុះ World Cup ប្រចាំតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍។

ចិន បាននាំមុខ ៦-០ នៅត្រឹមតង់ទី១ ប៉ុន្តែ បានជួបការលំបាកក្នុងការរក្សាភាពខ្លាំងរបស់ខ្លួន និងស្ទើរតែមិនអាចរកបានគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី២ទៅហើយ នៅមុនពេលការរកបានគ្រាប់បាល់បញ្ចូលទីរបស់កីឡាករដើមកំណើតប្រេស៊ីល Elkeson ដែលបានក្លាយជាកីឡាករដំបូងគេដែលគ្មានសាច់ញាតិជាជនជាតិចិនទេ ប៉ុន្តែ មានឈ្មោះក្នុងក្រុមជម្រើសជាតិ។

ការប្រកួតនេះជាលទ្ធផលមួយដែលធ្វើអោយក្រុមជម្រើសជាតិ ហ្គាម ទទួលភាពអាម៉ាស់យ៉ាងខ្លាំងដោយក្រុមចិន​ បានស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ ៧ ទល់​ ០ យ៉ាងនេះជាពិសេសកីឡាករ Yang Xu ជាអ្នករកបានគ្រាប់ច្រើនជាងគេ នៅក្នុងការប្រកួតជម្រុះ World Cup នេះ៕
ចង់ដឹងថាការប្រកួតរវាងក្រុមទាំងពីរនេះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/