ប្រភពពី AS បានចុះផ្សាយថាសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានជូនដំណឹងដល់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ឯកសាររបស់ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati គឺ គ្រប់គ្រាន់មានលក្ខណៈសម្បត្តិដើម្បីលេងអោយក្រុមជម្រើសជាតិអេស្ប៉ាញបាន។
បើទោះបីជាតារាវ័យក្មេងរបស់ Barcelona ទទួលបានសញ្ជាតិ អេស្ប៉ាញ តាំងពី ថ្ងៃទី ២០ ខែកញ្ញា ២០១៩ មកយ៉ាងណាក្តី ក៏រូបគេ(Fati) តម្រូវឱ្យមានការយល់ព្រមពី FIFA ដើម្បីបញ្ជាក់ថារូបគេមិនបានចូលលេងអោយប្រទេសដើមកំណើតគឺ Ginuea-Bissau ដែលជាប្រទេសមួយស្ថិតនៅទ្វីបអាហ្រ្វិកកណ្តាលប៉ែកខាងលិច។
ដូច្នេះ Ansu Fati នឹងមិនអាចបង្ហាញខ្លួន សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ១៧ឆ្នាំ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី២៦ ខែតុលាដល់ថ្ងៃទី១៧ ខែវិច្ឆិកានោះទេ ពីព្រោះបញ្ជីឈ្មោះត្រូវបានជ្រើសរើសនិងបញ្ជូនរួចរាល់អស់ហើយ។ សម្រាប់អ្នកចាត់ការ David Gordo គ្រូបង្វឹកក្រុមយុវជនអេស្ប៉ាញមានវ័យអាយុក្រោម ១៧ឆ្នាំ បានបញ្ចាក់យ៉ាងខ្លីថាៈ យើងយល់ថាគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីលេងអោយក្រុមលំដាប់ខ្ពស់។
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង