លោក Peter Moore នាយកប្រតិបត្តិរបស់ក្លិប Liverpool ថាគោលដៅនៃការឈ្នះពានក្របខ័ណ្ឌ Premier League នឹងស្ថិតនៅជាមួយនឹងជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League ក្នុងនាមជា «ឧបករណ៍វាស់ស្ទង់ពីភាពជោគជ័យ» សម្រាប់ក្លិបនេះ។
ក្រុមរបស់លោក Jurgen Klopp បានឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី៦ កាលពីខែមិថុនា ពោលគឺមានរយៈពេលតិចជាង១ខែ ក្រោយពីពួកគេបានបាត់បង់ពានក្របខ័ណ្ឌលីកដោយសារតែចាញ់ក្រុម Manchester City ១ពិន្ទុ។ ក្រខ័ណ្ឌលីក នឹងចាប់ផ្តើមប្រកួតជាថ្មី នៅថ្ងៃសៅរ៍នេះ ខណៈដែលក្រុម Liverpool កំពុងតែនាំមុខ៨ពិន្ទុដាច់លើក្រុម Man City និងស្ថិតជាក្រុមកំពុងមានក្តីសង្ឃឹមខ្ពស់ក្នុងការលើកពានក្របខ័ណ្ឌកំពូលជាលើកទី១របស់ពួកគេ ក្នុងរយៈពេល៣០ឆ្នាំ។
លោក Moore បានប្រាប់បណ្តាញសារព័ត៌មាន Press Association ថា៖ «ខ្ញុំគិត គឺជាអ្វីដែលអ្នកគាំទ្ររបស់យើងចង់បាន។ យើងបានស្ថិតយ៉ាងប្រកៀកកាលពីឆ្នាំមុន ដោយរកបាន៩៧ពិន្ទុ ហើយបើធៀបទៅនឹងឆ្នាំផ្សេងពីនេះ យើងគួរតែបានឈ្នះពាននេះហើយ»។ លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែ ក្លិបនេះនៅតែបន្ត ហើយខ្ញុំគិតថា ពានក្របខ័ណ្ឌលីក នឹងស្ថិតនៅជាមួយនឹងជ័យជម្នះរបស់យើងក្នុងក្របខ័ណ្ឌ Champions League ក្នុងនាមជាឧបករណ៍វាស់ស្ទង់ជ័យជម្នះ»។
Man City បានក្លាយជាក្រុមដែលគួរឲ្យយកគំរូតាមសម្រាប់គូប្រកួតរបស់ពួកគេ ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Premier League ៤លើក ពាន League Cup ៤លើក និងពាន FA Cup ២លើក បើគិតចាប់តាំងពីឆ្នាំ២០១១ ប៉ុន្តែ លោក Moore បានបញ្ជាក់ថា ក្រុម Liverpool កំពុងតែដើរតាមផ្លូវរបស់ខ្លួនឯង៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង