ខ្សែប្រយុទ្ធ Sergio Argüero របស់ក្រុមមេឃខៀវ Manchester City បានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលគាត់ បើកឡានមកចូលរួមវគ្គហ្វឹកហាត់ព្រឹកថ្ងៃពុធបណ្តាលឱ្យរថយន្តម៉ាក Range Rover ដែលមានយីហោម៉ាក Lumma CLR SV មានតម្លៃ ២០០,០០០អឺរ៉ូ របស់ខ្លួនរងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាសំណាងល្អរូបលោកមិនមានការរងរបួសអ្វីនោះទេ។
Aguero ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីនរូបនេះមិនបានធ្វើដំណើរទៅបំពេញកាពត្វកិច្ចជាមួយមិត្តរួមជាតិកំលុងពេល ប្រកួតជាលក្ខណៈអន្តរជាតិនោះទេ ដូច្នេះហើយបានជារូបគេមានពេលវេលាដើម្បីធ្វើកិច្ចការងារជាមួយ ក្រុមម្ចាស់ជើងឯក Premier League នៅទីលានហ្វឹកហាត់ Etihad Campus។
គួររំលឹកថាកំលុងឆ្នាំ ២០១៧ Aguero ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងអាំស្ទែដាំប្រទេសហូឡង់ ដែរពេលនោះរួបគេមិនមានសំណាងឡើយ គឺបានរងរបួសបាក់ឆ្អឹងជំនីហើយខកខានការប្រកួតអោយក្រុមអស់មួយរយៈ។
បច្ចុប្បន្ន Manchester City ឈរនៅលេខរៀងទី២ តាមពីក្រោយក្រុមកំពូលតារាង Liverpool ៨ពិន្ទុនៅក្របខ័ណ្ឌ Premier League ខណៈក្រុមរបស់លោក Pep មានសង្ឃឹមមិនអោយមានគម្លាតឆ្ងាយទេ នៅពេលដែលក្រុមរបស់ខ្លួនជួប Crystal Palace នៅថ្ងៃសៅរ៏ ខណៈ Liverpool ត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Man.United នៅទឹកដី Old Trafford នាថ្ងៃអាទិត្យ៕
ប្រភព៖ En.as
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង