http://www.ubet368.com/index.php?page=sports

ថ្មីៗនេះ សិស្សគុននៅក្លិប Cambodian Top Team រិន សារ័ត្ន ដែលស្គាល់តាមរយៈអាចប្រកួតគុនខ្មែរ និង គុនចម្រុះនោះកំពុងមានទីផ្សារប្រកួតហូរហែទាំងប្រកួតមិត្តភាព ខ្សែក្រវាត់ និង ប្រកួតគុនចម្រុះនៅប្រទេសថៃ។ ក្រៅពីនោះរូបគេក៏មានបទពិសោធន៍ប្រកួតនៅសង្វៀន ONE Championship រហូតដល់ ៦ ដងផងដែរ។ រិន សារ័ត្ន ចូលខ្លួនមករៀបរាប់អំពីស្ថានភាពបច្ចុប្បន្ន តាមរយៈចម្លើយ៥សំណួររបស់អ្នកយកព័ត៌មាន ONE ដូចខាងក្រោម។

ONE: ខ្ញុំឃើញ រិន សារ័ត្ន មានកម្មវិធីប្រកួតហូរហែ តើគិតថាខ្លួនឯងមានទីផ្សារច្រើនជាងមុន ឬ ដោយសារសមត្ថភាព?
រិន សារ័ត្ន៖ បាទ! បង មួយរយៈនេះខ្ញុំមានកម្មវិធីប្រកួតច្រើនទាំងនៅក្នុងស្រុក និង ប្រកួតអន្តរជាតិខាងគុនចម្រុះនៅថៃផង។ ហើយ គ្រូ ហ៊ុន ច័ន្ទរាជ្យ ថាអាចនឹងចាប់ឈ្មោះប្រកួតញឹកញាប់ទៀតនៅប្រទេសថៃ ខាងក្បាច់គុនចម្រុះ។ បាទ! ការពិត កីឡាករគុនចម្រុះមានតិច ដូច្នេះសមត្ថភាពអាចប្រកួតបាននៅថៃមិនជាបញ្ហា ហើយយើងក៏ធ្លាប់វ៉ៃនៅ ONE ច្រើនដែរ។ ជាមួយគ្នានេះខ្ញុំក៏ជាប់លេងខ្សែក្រវាត់គុនខ្មែរ ទម្ងន់ ៦៣,៣ គីឡូក្រាមនៅប៉ុស្តិ៍ អាស៊ីអាគ្នេយ៍ដែរដែលមានបេក្ខភាពកីឡាករខ្មែរ ៤ រូប និង ថៃ៤ រូប។

ONE ៖ ពេលទីផ្សារប្រកួតមមាញឹកបែបនេះ តើប្រាក់កម្រៃអាចទប់ជាប់នឹងជីវភាព ឬ ក៏នៅមានបញ្ហាប្រឈម?
រិន សារ័ត្ន៖ បាទ! បើប្រកួតញឹកអីចឹងយើងទប់ទល់បានបង និងអាចរ៉ាប់រងការចំណាយប្រចាំថ្ងៃបាន។ ប៉ុន្តែ បើសិនអត់សូវមានទីផ្សារប្រកួត ដូចមុនអីចង់យ៉ាប់ម្ដងៗដែរបង យើងលំបាកបន្តិច។ យ៉ាងណាក្ដី ខ្ញុំនៅប្រឹងហ្វឹកហាត់ជាប្រចាំទោះមិនសូវបានឡើងប្រកួតក្ដី ព្រោះខ្ញុំមិនទាន់មានគម្រោងច្បាស់នៅឡើយទៅថ្ងៃមុខថាត្រូវឈប់ ឬ បន្តធ្វើអ្វីផ្សេង។

ONE៖ សារ័ត្ន ពេលប្រកួតគុនខ្មែរផង និង គុនចម្រុះផងនាពេលថ្មីៗនេះ តើពេលខ្លះវាអាចធ្វើឲ្យ សារ័ត្ន ច្រឡំក្បាច់គ្នាពេលឡើងវ៉ៃទេ? ឧទាហរណ៍៖ ពេលខ្លះប្រកួតគុនខ្មែរ ច្រឡំទៅហក់ចាប់បោក ឬ ឃ្លេជាដើម។
រិន សារ័ត្ន៖ បាទ បងសម្រាប់ខ្ញុំដូចមិនអីទេ ដោយមានពិសោធន៍ច្រើន។ ព្រោះខ្ញុំបានត្រៀម និង ហាត់ច្បាស់លាស់ថែមទាំងការផ្ដោតអារម្មណ៍គិត។ បើវ៉ៃគុនខ្មែរ ខួរក្បាលផ្ដោតតែគុនខ្មែរ។ តែប្រកួតគុនចម្រុះ គឺ យើងត្រូវផ្ដោតនិងត្រៀមក្បាច់គុនចម្រុះតាមហ្នឹងទេ។ ខ្ញុំមិនច្រឡំទេ ព្រោះអាជីពយើងបែបហ្នឹងហើយ។

ONE ៖ សារ័ត្ន ជាប់វ៉ៃខ្សែក្រវាត់គុនខ្មែរ ហើយឮថាមានគម្រោងទៅប្រកួតនៅភូកេតប្រទេសថៃផ្នែកគុនចម្រុះឆាប់ៗផង តើការបែងចែកពេលវេលាហ្វឹកហាត់យ៉ាងដូចម្ដេច?
រិន សារ័ត្ន៖ ឥឡូវនេះខ្ញុំហាត់ផ្ដោតតែលើគុនខ្មែរប៉ុណ្ណោះបង ដើម្បីត្រៀមខ្សែក្រវាត់។ ប៉ុន្តែ ក្នុងមួយសប្ដាហ៍ ខ្ញុំគ្រាន់តែរំលឹក ២ ទៅ ៣ ដងសម្រាប់ក្បាច់គុនចម្រុះលើកលែងតែចេញទៅប្រកួតគុនចម្រុះតែម្ដងទើបខ្ញុំហ្វឹកហាត់ត្រៀម។ ការរំលឹកនេះធ្វើជាប្រចាំរៀងរាល់សប្ដាហ៍ដើម្បីកុំឲ្យគាំង។

ONE ៖ ខ្ញុំមើលឃើញថា សារ័ត្ន នៅផ្ដោតលើការហ្វឹកហាត់ខ្លាំងដើម្បីប្រកួត តើមានការដាក់គោលដៅបែបណានៅឆ្នាំក្រោយ?
រិន សារ័ត្ន៖ ដូចខ្ញុំថាអីចឹងបង មិនទាន់មានគោលដៅអ្វីច្រើនទេ ប៉ុន្តែនៅតែប្រឹងហ្វឹកហាត់គុនខ្មែរ និង គុនចម្រុះដើម្បីធ្វើបានល្អទាំងក្នុងស្រុក និង ឆាកអន្តរជាតិ។ អ្វីដែលត្រូវត្រៀមគឺ ហ្វឹកហាត់ឲ្យល្អដើម្បីប្រកួតខ្សែក្រវាត់នៅអាស៊ីអាគ្នេយ៍។

គួររំលឹកថា ទោះក្បាច់គុនចម្រុះមិនសូវមានកីឡាករច្រើនចាប់អាជីពក្នុងចំណោមកីឡាករខ្មែរ ក៏កីឡាករវ័យ ២៥ ឆ្នាំ រិន សារ័ត្ន ខំខ្នះខ្នែងហ្វឹកហាត់ដែរ។ កីឡាករជាច្រើនដែលធ្លាប់ហ្វឹកហាត់គុនចម្រុះជាមួយ រិន សារ័ត្ន បានលាចាកពិភពគុនទៅរកស៊ីរៀងៗ ដោយផ្អែកលើហេតុផលមិនសូវមានទីផ្សារប្រកួត៕
https://www.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS៕

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube:
អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/