http://www.ubet368.com/

កូនប្រុសបង្កើតរបស់ស្ដេចប្រដាល់ អេ ភូថង កីឡាករ ម៉ឺន មេឃា បានផ្ដួលកីឡាករឆ្លងដែនឥន្រ្ទីដែកហោះហើរមកពីប្រទេសអ៊ីរ៉ង់ MOSTAFA ឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី៣ នៅក្នុងថង្វៀនស្ថានីយ៍ទូរទស្សន៍ CNC។

ម៉ឺន មេឃា vs MOSTAFA

ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍​​ ទី១៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ អ្នកបដាល់ម៉ឺន មេឃា​ មកពីក្លឹបក្រសួងសេដ្ខកិច្ច​ នឹង ហិរញ្ញវត្ថុ មានបទពិសោធន៍ប្រកួតបាន៤៤ដង បានចាប់គូរប្រកួតជាមួយកីឡាករ អ៊ីរ៉ង់ MOSTAFA ដោយចាប់ផ្ដើមក្នុងទឹកទី១​ ហាក់ដូចមិនចង់ស្ទាបស្ទង់ នោះទេដោយបានប្រើកណ្ដាប់ដៃវាយធ្ងន់ៗមកលើ មេឃា។

ប៉ុន្តែទោះជាយ៉ាងណា​ ជើងខ្លាំងដែលជាកូនប្រុសលោកគ្រូអេ​ ភូថង ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញគឺកីឡាករ មេឃា បានប្រើផ្លែកែងបត់ នឹងទាត់ជើងក្រោមខ្លាំងៗ ព្រមទាំងវាយចេញដៃលឿនៗ បន្ទាប់មកក៏វ៉ៃឲ្យកីឡាករអ៊ីរ៉ង់ MOSTAFA ដួលលើសង្វៀនតែម្តង និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ មិនដឹងខ្លួន។

គួរបញ្ជាក់់ផងដែរថា: អ្នកប្រដាល់ មុឺន មេឃា បានឈ្នះអ្នកប្រដាល់ លីងលំ ប៉យុទ្ធភូមិ (ថៃ) ដោយពិន្ទុ នឹងទទួលបានពានរង្វាន់ នឹងខ្សែក្រវ៉ាត់ ព្រមទាំងទឹកប្រាក់៦០០០ដុល្លាផងដែរ​ ក្នុងការប្រកួតប្រដាល់គុនខ្មែរវគ្គព្រ័ត្រនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍ CNC កាលពិថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩៕

ចង់ឃើញថា ម៉ឺន មេឃា នឹង MOSTAFA ប្រកួតគ្នាល្អមើលយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683