ខ្សែការពារ AZ Alkmaar កីឡាករ Pantelis Hatzidiakos បានរងរបួសបាក់ធ្មេញលើផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីប្រឈមមុខជាមួយខ្សែប្រយុទ្ធ Konstantinos Mitroglou របស់ក្រុម PSV ក្នុងការប្រកួតនៅលីកកំពូលហូឡង់កាលពីថ្ងៃអាទិត្យម្សិលមិញ។
បន្ទាប់ពីខ្សែការពារកណ្តាលរូបនេះបានលោតសម្តៅខ្ពស់ទៅលើយ៉ាងខ្លាំងដើម្បីតែតបាល់ជាមួយកីឡាករខ្សែប្រយុទ្ធរួមជាតិក្រិក Mitroglou តែជាអកុសលផ្ទៃមុខរបស់ខ្លួនបានប៉ះកែងដៃរបស់បុរសអតីតខ្សែប្រយុទ្ធក្រុម Fulham រូបនេះតែម្តង។ ទោះយ៉ាងណា ធ្មេញមុខ ២គ្រាប់របស់កីឡាករវ័យ ២២ឆ្នាំរូបនេះ មិនបានបាត់ទៅណាទេ គឺត្រូវបានបុគ្គលិកពេទ្យរបស់ក្លឹប រើសយកទុកដាក់ក្នុងថង់មួយ បានយ៉ាងត្រឹមត្រូវ។
បញ្ចប់ការប្រកួត Almaar បានយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៤-០ សម្រាប់ជ័យជំនះក្រៅផ្ទះ បច្ចុប្បន្ន Almarr ស្ថិតនៅលេខរៀងទី២ ក្នុងលីកកំពូលហូឡង់ Eredivise និងមានគម្លាត ៦ពិន្ទុពីក្រុមលេខ១ Ajax ហើយក្រុមក៏ធ្លាប់ជួបប្រកួតជាមួយ Manchester United ក្នុងលទ្ធផល ០-០ នៅ Europa League រដូវកាលនេះផងដែរ។
ប្រភព៖ Sportbible
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង