http://www.ubet368.com/

Reung Sophorn vs Thutsophun (Laos)

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ ដែលមានវ័យ២៧ឆ្នាំ បានប្រើដៃភ្លើងជើងរន្ទះ ប្រកួតឈ្នះជើងខ្លាំងមកពីខេត្តប៉ាក់សេ ប្រទេសឡាវ គឺកីឡាករ ធុតស៍ភុន ផេតចិន្តា ក្នុងវ័យ២៥ឆ្នាំ ឲ្យសន្លប់ធំនៅក្នុងទឹកទី៤។

Reung Sophorn

ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់លានរបស់ស្ថានីយ៍ទូរទស្សន៍ CBS ជើងខ្លាំងតំណាងកម្ពុជាយើង សោភ័ណ្ឌ ដែលមានអាយុច្រើនជាង២ឆ្នាំ ចាប់ផ្ដើមប្រើដៃភ្លើងរបស់ខ្លួនវាយធ្ងន់ៗ ខណៈ ធុតស៍ភុន ដែលមាន៧១គីឡូក្រាមស្មើរគ្នា​ បានប្រើយុទ្ធសាស្រ្តចាប់ឱបវាយជង្គង់ និងការទាត់ នៅក្នុងទឹកទី២ នឹងទី៣។

Thutsophun (Laos)

ប៉ុន្តែទោះជាយ៉ាងណា ចូលមកដល់ចុងទឹកទី៤ ភ្លាមសិស្សគុនមកពីក្លិបម្កុជរាជសីហ៍ធ្លាប់ឈ្នះការប្រកួត១៤៧ដង រឿង សោភ័ណ្ឌ បានប្រើក្បាច់ពិសេសរបស់ខ្លួនដែលធ្លាប់តែផ្តួលគូរប្រកួតនៅលើសង្វៀនកន្លងមក វាយ​ទៅលើកីឡាករឡាវ ផេតចិន្តា អោយដេកបញ្ឈរភ្នែក និងត្រូវលោកអាជ្ញាកណ្ដាល ទេស សារិន បញ្ឈប់ការប្រកួតតែម្ដង៕

ចង់ដឹងថាការប្រកួតរបស់កីឡាករទាំងពីរល្អមើលយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683