http://www.ubet368.com/

ONE Championship បានរៀបចំការព្រឹត្តិការណ៍ប្រកួតចុងក្រោយនៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ ២០១៩ នេះនៅសង្វៀន Istora Senayan នារដ្ឋធានី ហ្សាកាតា កាលថ្ងៃសុក្រទី ២៥ ខែ តុលា កន្លងទៅ។ ក្នុងកម្មវិធី ONE: DAWN OF VALOR បានបង្ហាញអំពីការប្រកួតគូលំដាប់ពិភពលោក ជាច្រើន។ ក្នុងនោះអ្នកក្បាច់គុន១៤ រូបដែលទទួលជ័យជម្នះអាចឈានដល់កម្រិតប្រកួតខ្ពស់មួយថ្នាក់ទៀតតាមរយៈការបង្ហាញបង្ហាញខ្លួនល្អ។ ជយលាភីខាងក្រោមអាចប៉ះកីឡាករគួរប្រឈមទៅថ្ងៃខាងមុខ។

Kiamrian Abbasov

អ្នកលេងគុនចម្រុះមកពី កៀរហ្សីស៊ីស្ថាន Kiamrian Abbasov ឬ ឈ្មោះក្រៅ «Brazen» បង្ហាញការប្រកួតសឹងមិនគួរឲ្យជឿពេល ប៉ះ Zebaztian Kadestam ហៅថា «The Bandit» ដើម្បីដណ្ដើមបានខ្សែក្រវាត់ ONE Welterweight World Championship។ ការប្រកួតលើកបន្ទាប់ ម្ចាស់ខ្សែក្រវាត់ថ្មីអាចជួប កីឡាករអាមេរិក James Nakashima ដែលមិនដែលចាញ់សោះពោលឈ្នះទាំង ៣ លើកនៅក្នុងកម្មវិធី ONE Championship។ Nakashima បានធ្វើឲ្យមជ្ឈដ្ឋាននានាស្គាល់អំពីគុណភាពក្បាច់គុនរបស់ខ្លួនដែលឈ្នះ ៣ លើកជាប់គ្នាក្នុងនោះរួមបញ្ចូលទាំងការឈ្នះលើជើងខ្លាំង Luis Santosដែលធ្លាប់ឈ្នះ Abbasov ទៀតផង។ កីឡាករវ័យ៣០ឆ្នាំមកពីអាមេរិកបានហ្វឹកហាត់ខ្លាំងក្លាដើម្បីបង្កើនសមត្ថភាពទល់ម្ចាស់ប្រាក់រង្វាន់ ១ លានដុល្លារ Giorgio Petrosyan។ កីឡាករទាំងពីរច្បាស់ជាល្អភ្នែកដល់អ្នកគាំទ្រដើម្បីទស្សនាព្រោះសុទ្ធតែអ្នកពូកែខាងចំបាប់ដូចគ្នា។ Kadestam មិនអាចបញ្ចប់ក្បាច់ចាប់ពីការប៉ុនប៉ងចាប់បោករបស់ Abbasov ទាល់តែសោះប៉ុន្តែ Nakashima មានជំនាញខាងក្បាច់នេះ និង មានសមត្ថភាពជួបគ្នាដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ។

John Lineker

Muin Gafurov មិនអាចធ្វើអ្វីបានទេលើ John Lineker ឬ «Hands Of Stone» ដែលជាការបង្ហាញខ្លួនលើកដំបូង។ ផ្ទុយទៅវិញកីឡាករមកពីប្រេស៊ីល Lineker ធ្វើបានល្អណាស់។ បន្ទាប់ពីឈ្នះពិន្ទុលើ Gafurov អ្នកលេងគុនចម្រុះ Lineker បានធ្វើឲ្យខ្លួនកើនកម្រិតមួយថ្នាក់ទៀតក្នុងទម្ងន់ bantamweight ។ យ៉ាងណាក្ដីគេអាចផ្ដួលគូប្រកួតផ្សេងទៀត ទៅថ្ងៃអនាគតដើម្បីឈ្នះខ្សែក្រវាត់ពិភពលោក World Title។ Shoko Sato ជាអ្នកដែលសក្ដិសមជាងគេដែលអាចប៉ះ Lineker តាមរយៈក្បាច់គុនល្អកន្លងមក។ កីឡាករមកពីជប៉ុនឈ្នះការប្រកួតចុងក្រោយដោយផ្ដួលដៃគូឲ្យសន្លប់រួមទាំងជំនួបសងសឹកផងដែរនៅសង្វៀន ONE Championship។ ម្ចាស់ខ្សែក្រវាត់ Shooto Bantamweight World Champion គួរតែជួប Lineker មុនឈានជើងទៅដណ្ដើមខ្សែក្រវាត់ ONE Bantamweight World Champion ពីកីឡាករ Bibiano Fernandes។

Kazuki Tokudome និង Pieter Buist

ម្ចាស់ខ្សែក្រវាត់ Pancrase Lightweight World Champion កីឡាករ Kazuki Tokudome និង កីឡាករអស្ចារ្យហូឡង់ Pieter Buist ស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតទម្ងន់ lightweight ដ៏ល្អបំផុត ក្រោយឈ្នះរៀងៗខ្លួននៅ ហ្សាកាតា។ ចំណែកក្បាច់ចាប់របស់ Tokudome បានធ្វើឲ្យគេឈ្នះលើ Johnny Nunez ស្របពេល Buist ប្រើវិធីដើម្បីបញ្ចប់ Antonio Caruso។ កីឡាករទាំងពីរទាំងសុទ្ធតែឈ្នះលើការប្រកួតសងសឹក។ កីឡាកររបស់ហូឡង់ Buist គួរតែភ្លក់រសជាតិទល់នឹងកីឡាករខ្សែក្រវាត់ក្រវាត់ខ្មៅយូដូមកពីជប៉ុន Kazuki ក្នុងដំណើរត្រៀមខ្លួនឲ្យក្លាយជាកីឡាករកំពូល។

Mark Abelardo

Mark Fairtex Abelardo ឬ ហៅថា «Tyson» ត្រលប់មកទទួលជ័យជម្នះឡើងវិញដោយពិន្ទុជាឯកច្ឆន្ទ លើកីឡាករ Ayideng Jumayi និង បង្ហាញក្បាច់ប្រយុទ្ធយ៉ាងល្អក្នុងរយៈពេល ៣ ទឹកពេញ។ កីឡាករដែលអាចតតាំងរូបគេគឺ ជើងខ្លាំងម៉ាឡេស៊ី Muhammad Aimanដែលបានយកឈ្នះ Sunoto កាលខែ សីហា។ កីឡាករទាំងពីរបានទទួលជ័យជម្នះដូចគ្នាក្នុងប្រភេទទម្ងន់របស់ខ្លួន។ Aiman មិនខ្លាចគូប្រកួតណាក៏ដោយ ប៉ុន្តែ «Tyson» គួរតែតេស្តសមត្ថភាពគ្នាដែលមានបច្ចេកទេសកណ្ដាប់ដៃ ទាត់ ជង្គង់ និង កែង។

Elipitua Siregar

Elipitua Siregar ឬ គេស្គាល់ថា «The Magician» បានទទួលជ័យជម្នះលើកទី៤នៅកម្មវិធី ONE កាលថ្ងៃសុក្រ ពេលតតាំងនឹងមិត្តរួមជាតិ Egi Rozten នៅមុខអ្នកគាំទ្រឥណ្ឌូណេស៊ីជាច្រើនរយនាក់ ហើយក៏ជាការឈ្នះក្បាច់ឃ្លេកពីក្រោយលើកទី៣ក្នុងការប្រកួតរបស់គេផងដែរ។ កីឡាករមកពីក្លិប Bali MMA អាចឈានទៅបង្កព្យុះភ្លៀងលើទម្ងន់ flyweight ប៉ុន្តែវាជារឿងគួរឲ្យចាប់អារម្មណ៍បើសិនជារូបគេធ្វើបានល្អជាងមិត្តរួមជាតិម្ចាស់ខ្សែក្រវាត់ចំបាប់ Eko Roni Saputra ពេលប៉ះកីឡាករសិង្ហបុរី Niko Soe។ Soe ត្រលប់មកវិញដោយយកឈ្នះកីឡាករឥណ្ឌូណេស៊ី Saputra កាលខែ មេសា ដើម្បីបង្កើនកំណត់ត្រាឈ្នះ ២ លើកជាប់គ្នានៅ ONE។ នេះជាការបង្ហាញឲ្យឃើញអំពីចំណុចខ្លាំងក្នុង flyweight នារយៈ ១២ ខែ ខាងមុខ។

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE
នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683