កីឡាករកម្ពុជា សុខ សុវណ្ណ បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ Magnum Kiatchatchanan ដោយសន្លប់នៅក្នុងទឹកទី១​ នៅក្នុងការប្រកួតប្រដាល់សេរី នៃកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗតែម្ដងតាមរយៈការប្រើកណ្ដាប់ដៃ និងការទាត់ធ្ងន់ៗ។ យ៉ាងណាមិញ បានត្រឹមតែ ៤៥វិនាទីក្នុងទឹកទី១ ម្ចាស់ផ្ទះថៃបានវាយមួយដៃចូលពេញពោះទឹកទឹករបស់ សុខ សុវណ្ណ ធ្វើឲ្យដួលនិងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ ក្រោកមិនរួច៕

ចង់ដឹងថាការប្រកួតនេះល្អមើលយ៉ាងណានោះសូមរីករាយទស្សនាវិដេអូរបស់អ្នកទាំងពីរខាងក្រោមនេះ: