ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ចប់យុទ្ធការជម្រុះ Euro ឆ្នាំ២០២០ របស់ពួកគេទាំងភាពជោគជ័យ តាមរយៈការដណ្តើមបានជ័យជម្នះ ៤-០ លើក្រុមជម្រើសជាតិកូសូវ៉ូ ដើម្បីស្ថិតក្នុងចំណោមក្រុមខ្លាំងទាំង៦ ក្នុងយុទ្ធនាការនៅឆ្នាំក្រោយនេះ។

បើទោះបីដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក៏ដោយ ប៉ុន្តែក្រុមរបស់លោក Gareth Southgate មិនបានបង្ហាញពីទម្រង់លេងប្រកបដោយការជឿជាក់ឡើយ។ វាបានក្លាយជាពេលវេលានៃការអប់អរមួយ ខណៈដែលក្រុមភ្ញៀវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាវីរបុរស ក្នុងប្រទេសនេះ សម្រាប់ការចូលរួមជាចំណែករបស់ចក្រភពអង់គ្លេស ក្នុងការជួយឲ្យកូសូវ៉ូ ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៩៩ បន្ទាប់ពីសង្គ្រាម។

ក្រុមរបស់លោក Southgate បានកក់កៅអីរបស់ពួកគេក្នុង Euro ឆ្នាំ២០២០ តាមរយៈការផ្តួលក្រុមជម្រើសជាតិម៉ុងតេណេហ្គ្រោ ៧-០ កាលពីថ្ងៃអង្គារ ហើយពួកគេបានបញ្ចប់យុទ្ធនាការជម្រុះរបស់ខ្លួន តាមរយៈការលត់ក្រុមកូសូវ៉ូ ចាស់ដៃ ក្នុងទីក្រុង Pristina តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Harry Winks, Harry Kane, Marcus Rashford និង Mason Mount។

ស្របពេលរាល់ការប្រកួតទាំង៣លើកក្នុង Euro ឆ្នាំ២០២០ វគ្គចែកពូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ របស់ពួកគេ នឹងត្រូវរៀបចំឡើងនៅអង់គ្លេស ក្រុមតោកំណាចទាំង៣មួយនេះ នឹងធ្វើដំណើរទៅកាន់ការចាប់ឆ្នោតនាថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងនាមជាបេក្ខភាពដែលអាចប្រជែងដណ្តើមពាន៕

ប្រភពព័ត៌មាន៖ Channel News Asia