ចិន៖ អ្នកប្រដាល់ជើងខ្លាំងថៃ យ៉តសែនក្លៃ បានប្រកួតចាញ់ដោយសន្លប់នៅក្នុងទឹកទី២ ក្រោមកណ្ដាប់ដៃរបស់អ្នកប្រដាល់រុស្ស៊ី Jamal Yusupov នៅក្នុងកម្មវិធី Age of Dragon របស់ស្ថាប័ន ONE Championship នៅទីក្រុងប៉េកាំង ប្រទេសចិន។

គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម យ៉តសែនក្លៃ បានវាយឲ្យ Yusupov បែកនៅលើចឹញ្ចើមខាងស្ដាំ ប៉ុន្តែចូល់ទឹកទី២ កីឡាកររុស្ស៊ី Yusupov បានប្រើកណ្ដាប់ដៃរបស់ខ្លួនវាយចេញខ្លាំងៗ ធ្វើឲ្យយ៉តសែនក្លៃត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តវាយដោយប្រើកណ្ដាប់ដៃធ្វើឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង។

គួរឲ្យដឹងដែរថា យ៉តសែនក្លៃ ធ្លាប់ចាញ់សន្លប់ចុងក្រោយបង្អស់ទៅលើកីឡាករថៃ អូរ៉ូណូ កាលពី១៤ឆ្នាំមុន ដោយតាំងពីពេលនោះមកគេមិនធ្លាប់ចាញ់ដោយសារសន្លប់នោះទេ៕

ចង់ឃើញថាកណ្ដាប់ដៃរបស់កីឡាកររុស្ស៊ី ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: Khmerlaod