ប្រភពពីធីករទូរទស្សន៍ ESPN លោក Mark Ogden បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United កំពុងចារណាចុះហត្ថលេខាខ្សែប្រយុទ្ធ Edin Dzeko ក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើក ខែមករាខាងមុខនេះ។

ក្លឹប Man.United ក៏មានទំនាក់ទំនងចង់បានកីឡាករ Mario Mandzukic របស់ក្រុម Juventus និង Erling Haland របស់ក្រុម RB Salzburg ខណៈ Edin Dzeko ជាជម្រើស ១ក្នុងចំណោមបញ្ជីឈ្មោះដែលក្លឹបម្ចាស់ជើងឯក Premier League ១៣សម័យបញ្ចូលឈ្មោះក្នុងបញ្ជី។

Dzeko ខ្សែប្រយុទ្ធមាឃខ្ពស់ស្រលះដើមកំណើតយូហ្គូស្លាវី តែបច្ចុប្បន្នចូលសញ្ជាតិបូស្នីមានវ័យ ៣៣ឆ្នាំត្រូវបានអ្នកគាំទ្របាល់ទាត់អង់គ្លេស ស្គាល់យ៉ាងច្បាស់ថាជាសមាជិកក្រុម Manchester ដែលបានជួយក្រុមលើកពាន Premier league កាលពីឆ្នាំ ២០១១-១២ ដោយរកគ្រាប់បាល់ ៥០គ្រាប់ក្នុង ១៣០ប្រកួតសម្រាប់ក្លឹបមុនពេលផ្ទេរទៅ Roma ជាអចិន្រ្តៃយ៏នៅឆ្នាំ២០១៦។

បច្ចុប្បន្ននៅក្របខណ្ឌ SerieA ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Dzeko រកបាន ៦គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ដងនៅរដូវកាលនេះនៅតែជាគោលដៅអាទិភាព ក្នុងការវិលត្រលប់មកក្របខ័ណ្ឌ Premier League ព្រោះតែក្លឹបចង់បានខ្សែប្រយុទ្ធមានកំពស់ខ្ពស់ដើម្បីគាំទ្រដល់ខ្សែប្រយុទ្ធជួរមុខដែលមានស្រាប់គឺ Marcus Rashford, Anthony Martial, Daniel James និង Mason Greenwood ជាដើមនោះ។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង