ប្រភពពី Express បានអោយដឹងថាម្ចាស់ក្លឹប Chelsea មានបំណងចង់អោយក្លឹបចុះហត្ថលេខាខ្សែប្រយុទ្ធ ឆ្នើមរបស់ក្លឹប CSKA Moscow គឺ Fedor Chalov ខណៈលោក Frank Lampard ដែលជាគ្រូបង្វឹកក៏មានចំណាប់អារម្មណ៍កីឡាករវ័យ ២១ឆ្នាំរូបនេះផងដែរ។

លោក Lampard បានលើកឡើងថាការផ្ទេរកីឡាកររូបនេះ ទំនងជាក្លឹបអនុញ្ញាត ប្រសិនជា Chelsea ត្រូវបានតុលាការអាជ្ញាកណ្តាលផ្នែកកីឡា និងធ្វើការលើកលែងទណ្ឌកម្មនៅពាក់កណ្តាលខែធ្នូពិតប្រាកដមែននោះ។

មិនមែនតែក្រុមស្ថិតនៅ ក្របខ័ណ្ឌ Premier League គឺ Chelsea មួយប៉ុណ្ណោះទេដែលចាប់អារម្មណ៍ Chalov ស្របពេលប្រភពពត៌មានបានចុះផ្សាយថា Crystal Palace បានសុខចិត្តចំណាយទឹកប្រាក់រហូតដល់ទៅ ២៥លានផោនសម្រាប់នាំយកកីឡាកកំពុងឡើងជើងរូបនេះមករួមក្រុមនៅខែមករា ២០២០ ខាងមុខផងដែល។

ប្រភព៖ foxsportsasia