កាលពីថ្ងៃអាទិត្យកន្លងទៅ កូនសិស្សរបស់លោកគ្រូ អេ ភូថង មកពីខេត្តព្រៃវែង កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះកីឡាកឆ្លងដែនមកពីប្រទេសអ៊ូសបេគីស្ថាន SANJAR SAIDMURADOV ដោយផ្ដួលឲ្យសន្លប់។
ការប្រកួតប្រដាល់ក្នុងកម្មវិធី MASFIGHT CAMBODIA របស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV ប្រភេទទម្ងន់ ៧0គីឡូ និងមានតែ១ទឹកប៉ុណ្ណោះ ដោយ១ទឹកមាន៩នាទី ធឿន ធារ៉ា បានប្រើពេលត្រឹម ១៧វិនាទីប៉ុណ្ណោះដើម្បីផ្ដួលដៃគូប្រកួត ដោយវាយមួយដៃស្ដាំចូលពេញធ្វើឲ្យ SANJAR វង្វេងស្មារតីនិងមិនអាចបន្តការប្រកួតទៀតបាន បើទោះបីជាលោកអាជ្ញាកណ្ដាល រឹទ្ធិ ឌីណា រាប់ដល់១០៕
ចង់ឃើញថា ធឿន ធារ៉ា ផ្ដួលដៃគូ អ៊ូសបេ គីស្ថាន យ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង