កម្មវិធីប្រដាល់ Muay Thai Grand Prix នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីយប់ថ្ងៃអាទិត្យ ទី២៤ វិច្ឆិការ ឆ្នាំ២០១៩​ កន្លងទៅ ជើងខ្លាំងគុនខ្មែរមកពីខេត្តបាត់ដំបង កែវ រំចង់ បានខកខានឱកាសក្នុងការដណ្ដើមខ្សែក្រវ៉ាត់​​​ ក្រោយចាញ់កីឡាករម្ចាស់ផ្ទះបារាំង​​ Omar Samb នៅទឹកទី៤៕

រំចង់​ បានបាត់បង់ឱកាសគ្រងដំណែងជាម្ចាស់ខ្សែក្រវ៉ាត់ MTGP​ ដោយសារចាញ់កីឡាករម្ចាស់ផ្ទះ Omar Samb បានខ្ទាស់ជើងធ្វើឲ្យ កែវ រំចង់ ដួលក្រោកមិនរួច បើទោះបីជាលោកអាជ្ញាកណ្ដាលរាប់ដល់១០ទៅហើយក្តី ហើយទោះជាយ៉ាងណាកីឡាករទាំងពីរ​ បានរាំលេងជាមួយគ្នាយ៉ាងសប្បាយ នៅមុនពេលប្រកាសលទ្ធផលជាផ្លូវការ។

គួរបញ្ជាក់ផងដែរថានេះគេហៅថាកីឡា​ (ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅលើសង្វៀនដោយប្រើកណ្តាប់ដៃនឹងជើងគ្មានប្រណីក៏ដោយប៉ុន្តែនៅពេលបញ្ចប់ការប្រកួតចុះពីលើសង្វៀនប្រកួតគ្រប់កីឡាករទាំងអស់តែងតែមានការអោបនឹងសុំអភ័យទោសគ្នាទៅវិញទៅមក​ ដោយសារក្នុងនាមជាកីឡារ)

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង