មុនពេលក្លាយ ម្ចាស់ខ្សែក្រវាត់ Lumpinee Stadium Muay Thai World Champion ក្នុងពីរប្រភេទទម្ងន់ផ្សេងគ្នា កីឡាករ Petchmorakot Petchyindee Academy គ្រាន់តែក្មេងម្នាក់នៅតាមទីជនបទប៉ុណ្ណោះ។ Petchmorakot ជាយុវជនម្នាក់ដែលចាកចេញពីភូមិមួយនៅនាខេត្ត Ubon Ratchathani និងផ្លាស់ទៅបាងកកដើម្បីបន្តអាជីពក្បាច់គុនមួយថៃឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានសារភាពថារូបគេធ្វើឲ្យរូបគេអាចសម្របខ្លួនបានល្អនៅរាជធានី បាងកក។ ស្ថិតក្នុងការផ្លាស់ប្ដូរនេះ Petchmorakot បានថ្លែងអំណរគុណដល់សិស្សច្បងជើងចាស់របស់ខ្លួននៅក្លិបប្រដាល់ Petchyindee Academy ដែលរួមចំណែកធ្វើឲ្យរូបគេមានឈ្មោះបោះសំឡេងរហូតដល់ពេលនេះ។

កីឡាកររៀមច្បងម្នាក់ក្នុងចំណោមសិស្សច្បងទាំងឡាយមាន Nong-O Gaiyanghadao ដែលជាវីរបុរស ក្បាច់គុនមួយថៃ និងឈ្នះខ្សែក្រវាត់ Muay Thai World Champion ជាច្រើន ហើយថ្មីៗការពារខ្សែក្រវាត់ ONE Bantamweight Muay Thai World Title ជាបន្តបន្ទាប់។ Nong-O គឺជាវីរបុរសដ៏មានឥទ្ធិពលលើ Petchmorakot ពេលរូបគេមកដល់ ក្លិបប្រដាល់ Petchyindee លើកដំបូង។

Petchmorakot ក៏តែងតែគោរពដល់ Nong-O និងបន្តសកម្មភាពខិតខំប្រឹងប្រែងជាប្រចាំដើម្បីក្លាយជាកីឡាករកំពូលដូច Nong-O។ «Nong-O ស្នាក់នៅឯក្លិបនៅពេលខ្ញុំមកដល់លើកដំបូង។ ខ្ញុំពិតជារំភើបខ្លាំងណាស់ពេលឃើញគាត់នៅក្បែរ។ ហើយខ្ញុំក៏ទទួលការហ្វឹកហាត់ពីគាត់»។ Petchmorakot រៀបរាប់បែបនេះ។

កីឡាករវ័យ ២៥ ឆ្នាំបន្តថា ៖«គាត់ [Nong-O] បានប្រាប់ខ្ញុំឲ្យផ្ដោតអារម្មណ៍ និងនៅក្បែរខ្លួនខាងស្ដាំ។ គាត់ជាសិស្សច្បង ហើយខ្ញុំស្ដាប់គាត់គ្រប់ពេលនិង គ្រប់រឿង។ វាបានធ្វើឲ្យខ្ញុំសប្បាយចិត្ត។ គាត់ជួយឲ្យខ្ញុំផ្ដោតកាន់តែខ្លាំងហើយក៏ចាប់អារម្មណ៍ខ្ញុំខ្លាំងដែរ»។

Nong-O មិនត្រឹមតែជាកីឡាករមានឈ្មោះបោះសំឡេងលំដាប់ខ្ពស់ម្នាក់នៅសង្វៀនល្បីៗនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែ គេជាគំរូល្អដល់កីឡាករជំនាន់ក្រោយ។ Nong-O បានជួយឲ្យ Petchmorakot សម្រេចបំណងក្នុងអាជីពមិនអាចកាត់ថ្លៃបានទាំងក្រៅ និង នៅលើសង្វៀនប្រកួត។ ដោយរៀមច្បងមកពី Sakon Nakhon ជាកីឡាករជើងចាស់, មាឌធំល្អ, និង ថាមពលខ្លាំងក្លា Petchmorakot តែងតែទន្ទឹងរងចាំឡាំគ្នាជាមួយកីឡាកររៀមច្បងរួបនេះ និង បានរៀនសូត្រច្រើនអំពីការហាត់ពេលប្រកួតគ្នាសាកល្បងនៅលើសង្វៀន។

Petchmorakot គូសបញ្ជាក់ទៀតថា ៖«គាត់បង្រៀនខ្ញុំច្រើនណាស់អំពីបច្ចេកទេសថ្មីៗ។ គាត់ជាកីឡាករជំនាញខាង មួយថៃ និង មានបម្លាស់ទីល្អខ្លាំងណាស់។ ខ្ញុំពិតជារីករាយដែលបានឡាំជាមួយគាត់។ គាត់មានក្បាច់ពិសេសៗជាច្រើន និងប្រាប់ខ្ញុំអំពីវិធីប្រើជំហរក្នុងការប្រកួតជាដើម និងវិធីបញ្ចេញកណ្ដាប់ដៃនិងជើងទៀតផង។ គាត់ខ្លាំងជាងខ្ញុំឆ្ងាយ ប៉ុន្តែខ្ញុំបានរៀនសូត្រក្រែលដែលពេលប្រកួតសាកគ្នា ហើយគាត់បង្ហាត់គ្រប់ស្នៀត»។

នាពេលកន្លងមក Petchmorakot ទទួលបានឱកាសបង្ហាញក្បាច់គុននៅសង្វៀនល្បី Lumpinee ។ ជាច្រើនឆ្នាំមកនេះ Petchmorakot បានហ្វឹកហាត់និងប្រែខ្លួនក្លាយទៅជាការប្រកួតគូឯកជាច្រើនក្នុងពីរប្រភេទទម្ងន់ផ្សេងគ្នា។ ប៉ុន្តែអ្វីគួរស្ដាយនិមិត្តរូបរបស់ Petchmorakot បានផ្លាស់ទៅរស់នៅសិង្ហបុរី ដើម្បីហាត់ និងបង្ហាត់ក្បាច់គុននៅទីនោះ។ យ៉ាងណាក្ដីម្ដងម្កាល Petchmorakot ក៏បានជួប Nong-O ពេលទៅប្រកួតនៅសង្វៀន ONE Championship និងមានឱកាសប្រកួតតំណាងជាតិដូចគ្នា។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង