លោក Unai Emery ជឿជាក់ថា លោកនៅតែមានការគាំទ្រពីថ្នាក់ដឹកនាំរបស់ក្លិប Arsenal ស្របពេលមានពាក្យចរចាមអារ៉ាមថា លោកកំពុងតែស្ថិតក្នុងប្រជែងក្នុងការសង្គ្រោះការងាររបស់លោក។

ក្រុម Arsenal នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Eintracht Frankfurt ក្នុងការប្រកួតក្របខ័ណ្ឌ Europa League នៅរាត្រីនេះ ប៉ុន្តែ ការត្រៀមលក្ខខណៈរបស់ពួកគេ ត្រូវបានរំខានដោយពពកខ្មៅបាំងបិទជុំវិញអនាគតរបស់គ្រូបង្វឹករបស់ពួកគេ ដែលកំពុងស្ថិតក្រោមសម្ពាធដ៏ធំ បន្ទាប់ពីដណ្តើមបានជ័យជម្នះត្រឹមតែ១លើកគត់ពីការប្រកួត៨លើក។

ការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Southampton កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យពួកគេមាន៨ពិន្ទុ តាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ និង១៩ពិន្ទុ តាមពីក្រោយក្រុមកំពុងនាំមុខ Liverpool នៅលើតារាងក្របខ័ណ្ឌ Liverpool។

កាលពីថ្ងៃអាទិត្យ អ្នកគាំទ្រជាច្រើនរបស់ក្រុម Arsenal បានអំពាវនាវឲ្យមានការចាត់វិធានការជាបន្ទាន់ ជុំវិញការធ្លាក់ចុះទម្រង់លេងរបស់ក្លិប។ នៅមុនពេលការប្រកួតជាមួយនឹងក្រុម Frankfurt ក្នុងក្របខ័ណ្ឌ Europa League នៅរាត្រីនេះ លោក Emery បានឲ្យដឹងថា៖ «នេះគឺជាការងារដ៏ល្អមួយ ប៉ុន្តែក៏ជាការងារលំបាកផងដែរ។ ការងាររបស់ខ្ញុំគឺការរៀបចំក្រុមសម្រាប់ការប្រកួតនេះ ដើម្បីបង្ហាញពីទម្រង់លេងដ៏ល្អបំផុតពីមុខអ្នកគាំទ្ររបស់យើង។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺនៅថ្ងៃនេះ និងថ្ងៃស្អែក ដោយធ្វើរាល់អ្វីៗទាំងអស់ដែលយើងបានធ្វើការនៅទីនេះ ក្នុងពេលហ្វឹកហាត់»៕

ប្រភពព័ត៌មាន៖ The Guardian

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង