ក្រុម Marseille របស់លោក Andre Villas-Boas នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brest នៅរាត្រីនេះ ដោយមានបំណងរក្សាភាពខ្លាំងរបស់ខ្លួនបន្ថែមទៀត។ លោក Villas-Boas បានជួបភាពត្រដាបត្រដួស បន្ទាប់ពីការតែងតាំងរបស់លោកនៅកីឡដ្ឋាន Stade Velodrome ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចាត់ទុកការបង្ហាញពីទម្រង់លេងរបស់ក្រុមលោកក្នុងពេលចាញ់ក្នុងការប្រកួតពាន League Cup ក្រោមស្នាដៃក្រុម Monaco កាលពីខែមុន គឺជារឿងដ៏អាម៉ាស់មួយ។

រយៈពេល៤សប្តាហ៍ និងការដណ្តើមបានជ័យជម្នះ៣លើក បានជួយឲ្យអ្នកគាំទ្រមានភាពរីករាយឡើងវិញ និងបានធ្វើឲ្យក្រុមអតីតម្ចាស់ជើងឯកអឺរ៉ុបមួយនេះ ឈានទៅឈរក្នុងចំណាត់ថ្នាក់លេខ២។ ស្របពេលដែលក្រុម Paris Saint-Germain នឹងត្រូវលេងនៅយប់ថ្ងៃអាទិត្យ ការដណ្តើមបានជ័យជម្នះលើក្រុម Brest នឹងជួយឲ្យក្រុម Marseille កាត់បន្ថយការដេញតាមពីក្រោយក្រុមរបស់លោក Thomas Tuchel មកនៅត្រឹម៥ពិន្ទុប៉ុណ្ណោះ។

លោក Villas-Boas បានកំណត់គោលដៅមួយ ក្នុងពេលលោកទទួលបានការតែងតាំង តាមរយៈការដណ្តើមឲ្យបានចំណាត់ថ្នាក់កំពូលទាំង៣ ហើយគោលដៅនោះ មិនបានផ្លាស់ប្តូរឡើយ ខណៈដែលក្រុម Marseille សម្លឹងរកការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។

លោក Villas-Boas បានឲ្យដឹងថា៖ «អារម្មណ៍នៃសាមគ្គីភាពដែលមានរវាងយើង និងជ័យជម្នះ នឹងជួយឲ្យក្រុមរបស់យើងកាន់តែមានភាពខ្លាំង។ ប្រសិនបើយើងបន្តភាពខ្លាំងបែបនេះ និងរក្សាការធ្វើការ យើងអាចនឹងស្ថិតក្នុងទីតាំងដ៏ល្អ នៅត្រឹមពេលសម្រាកនារដូវរងា»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង