ការប្រកួតប្រដាល់ក្នុងកម្មវិធី MASFIGHT CAMBODIA របស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមកពីប្រទេសកូរ៉េខាងត្បូង Kim Jonghee បានប្រកួតឈ្នះកីឡាករថៃ Panya Pontig ដោយប្រើពេលត្រឹម ៤នាទី។

ការប្រកួតក្នុងប្រភេទទម្ងន់ ៧៤គីឡូ និងមានតែ១ទឹកប៉ុណ្ណោះ ដោយ១ទឹកមាន៩នាទី។ ក្នុងករណីដែល ៩នាទីក្នុង១ទឹកនោះ មិនមានកីឡាកររូបណាផ្ដួលដៃគូឲ្យសន្លប់ ឬបោះបង់ការប្រកួតទេលទ្ធផលនឹងស្មើគ្នា ដោយមិនមានការសម្រេចកាត់ក្ដីពីគណៈចៅក្រម ដែលនេះជាលក្ខខន្តិកៈរបស់កម្មវិធី MASFIGHT។

យ៉ាងណាមិញ ប្រើពេលត្រឹម៤នាទី កីឡាករកូរ៉េខាងត្បូងរបស់ខ្លួន Kim Jonghee បានវាយឲ្យកីឡាករថៃ Panya Pontig ដួលបាស់ជើងនិងត្រូវលោកអាជ្ញាកណ្ដាល ហ៊ិន សៃហេង បញ្ឈប់ការប្រកួតភ្លាមៗនោះតែម្ដង៕

ចង់ឃើញថា មួយដៃរបស់កីឡាករកូរ៉េ ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


Credit: Khmerlaod

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង