លោក Karl-Heinz Rummenigge បានផ្តល់ទំនុកចិត្តដល់លោក Hansi Flick បន្ទាប់ពីបរាជ័យលើកដំបូងរបស់ Bayern Munich ក្នុងនាមរូបលោកជាបង្វឹកបណ្តោះអាសន្ន។ នាយកប្រតិបត្តិ Karl-Heinz Rummenigge បាននិយាយថា: រឿងខកចិត្តចាញ់ក្រុម Bayer Leverkusen ក្នុងលទ្ធផល ២:១ កាលពីថ្ងៃសៅរ៏ នឹងមិនបង្កហានិភ័យដល់លោក Hansi Flick នោះទេ។

កីឡាករឆ្នើម Leon Bailey បានជួយអោយម្ចាស់ផ្ទះ Leverkusen ផ្តួលក្រុម ២-១ កាលពីថ្ងៃសៅរ៍ ដោយរកបាន ២គ្រាប់ ខណៈពេលបច្ចុប្បន្នក្រុមម្ចាស់ជើងឯក Bundesliga កំពុងមានគម្លាតពីក្រុម Moncheng Gladbach ៤ពិន្ទុ ខណៈទម្រង់លេងរបស់ពួកគេបានបន្តធ្លាក់ចុះជិតមួយខែចុងក្រោយនេះ មុនពេលក្លឹបបានបណ្តេញអ្នកចាត់ការ លោក Niko Kovac ចេញពីតួនាទី។

អតីតគ្រូបង្វឹក Tottenham គឺលោក Mauricio Pochettino ជាបេក្ខភាពដែលមានពត៌មានចុះផ្សាយថាក្លឹបចង់បានរូបលោកមកដឹកនាំ ប៉ុន្តែ CEO គឺលោក Rummenigge បានទទូចថាក្លឹបនៅតែផ្តល់ជំនឿចិត្តដល់លោក Flick ក្នុងនាមគ្រូបង្វឹកចាំផ្ទះ សម្រាប់ការប្រកួតដែលនៅសល់រហូតបញ្ចប់រដូវកាល ២០១៩-២០២០ នេះ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង