សហព័ន្ធបាល់ទាត់អារ៉ាប់រួមកាលពីថ្ងៃពុធបានចេញសេចក្តីប្រកាសជាផ្លូវការណ៏មួយ ស្តីពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Bert van Marwijk ចេញពីតំណែងជាផ្លូវការណ៏ហើយ។

បុរសជនជាតិហូឡង់ដែលធ្លាប់ដឹកនាំអូស្ត្រាលីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ក៏ត្រូវបានជំនួសដោយលោក Alberto Zaccheroni កាលពីខែមីនា ២០១៩ កន្លងមកក្រោយផងដែរ។

តួនាទីរបស់គ្រូបង្វឹកវ័យ ៦៧ឆ្នាំលោក Van Marwijk មិនបានប្រឈមនិងហានិភ័យនោះទេ បន្ទាប់ពីធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ២០១៩ និងបន្តធ្លាក់ចេញពីពានរង្វាន់ Gulf Cup បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះកាតា ៤-២ ក្នុងពូល A កាលពីថ្ងៃច័ន្ទ។

អតីតគ្រូបង្វឹកបិសាចទឹកក្រូចហូល្លង់និង Borussia Dortmund លោក Van Marwijk ទទួលលទ្ធផលឈ្នះមួយប្រកយតប៉ុណ្ណោះនៅក្នុងការប្រកួតពានរង្វាន់ Gulf Cup នៅឆ្នាំនេះពោលគឺជ័យជម្នះ ៣-០ លើយេម៉ែនមុនពេលចាញ់អ៊ីរ៉ាក់និងកាតា។

ប្រភព៖ Sportskeeda