ហ្វីលីពីន៖ ប្រកួតបើកឆាក ប្រភេទកីឡារប្រដាល់គុណខ្មែរ កីឡាករឡៅ ចិត្រា តំណាងឲ្យប្រទេសកម្ពុជា បានធ្វើការប្រកួតជាមួយនឹងកីឡាករឡាវ Soubinh Banxade ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

ការប្រកួតនេះស្ថិតក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដោយមានរយៈពេល៣ទឹក។ ដោយទឹកទី១ ទី២និងទី៣ កីឡាករឡៅ ចិត្រា ទទួលបាន ១០ពិន្ទុក្នុង១ទឹក ចំណែកឯកីឡាករឡាវ ទទួលបាន ៩ពិន្ទុក្នុង១ទឹក។ ដូច្នេះក្រោយប្រកួតអស់រយៈពេល ៣ទឹក កីឡាករឡៅ​ចិត្រាបានយកឈ្នះលើកីឡាករឡាវ ដោយពិន្ទុ ក្នុងលទ្ធផល ៣០-២៧។

កីឡាករឡាវ Soubin Banxadeth ធ្លាប់ប៉ះអ្នកប្រដាល់មកពីក្លិបឆ័ត្រយោង៩១១ ម្ដងរួចទៅហើយកាលពីខែមីនា កន្លងទៅនៅសង្វៀនរបស់ប៉ុស្ដិ៍ CNC ដោយកាលនោះ ចិត្រា បានវាយឲ្យសន្លប់នៅក្នុងទឹកទី២ ដោយផ្លែជង្គង់។

គយរបញ្ជាក់ផងដែរថាម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់អធិរាជគុនខ្មែរ ISI PALM របស់ PNN ឡៅ ចិត្រា ជាកីឡាករមានទេពកោសល្យ និងលេចធ្លោម្នាក់នៅកម្ពុជាក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដែលបន្តវេនពីបងប្រុសបង្កើតពីររូបមាន ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា៕

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង