ការប្រកួតប្រដាល់គុនខ្មែរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករ នី សុភី (ឡុង សុភី) បានប្រកួតចាញ់កីឡាករមកពីក្លិបឆ័ត្រយោងពិសេស៩១១ វង្ស វិឆ័យ ដោយពិន្ទុ។

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករ ឡុង សុភី និង វង្ស វិឆ័៦ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរបានសម្រុកគ្នាគ្រប់ផ្លែ និងក្បាច់ ជាពិសេសគឺការប្រើជង្គង់ កែង។ ជាលទ្ធផលបញ្ចប់ការប្រកួត៥ទឹក វង្ស វិឆ័យ ឈ្នះ ឡុង សុភី ដោយពិន្ទុ៕

ចង់ឃើញថា ឡុង សុភី និង វង្ស វិឆ័យ សម្រុកគ្នាល្អមើល និងកក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: Khmerlaod