អ្នកចាំទី Gianluigi Buffon បានតាមស្មើកំនត់ត្រាមិត្តរួមជាតិគឺកីឡាករប្រវត្តិសាស្រ្តនិងជអតីតខ្សែការពារស្តាំក្រុម AC.Milan កីឡាករ Paolo Maldini ក្នុងការបង្ហាញខ្លួននៅក្របខណ្ឌកំពូលអ៊ីតាលី ខណៈ Juventus ឡើងឈរលើតារាង SerieA ក្រោយផ្តួលក្រុមភ្ញៀវ Sampdoria ២-១ កាលពីថ្ងៃពុធម្សិលមិញនេះសម្រាប់ការប្រកួតសប្តាហ៏ទី១៧នេះ។

២គ្រាប់របស់ Juventus រកបានដោយកីឡាករ Paulo Dybala ក្រោយការបញ្ជូនពីខ្សែការពារខាងឆ្វេង ហើយកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះប្រើជំនាញជើងឆ្វេង ស៊ុតដោយមិនអោយបាល់ធ្លាក់ដល់ដីនៅនាទីទី១៩។

ក្រុមម្ចាស់ផ្ទះមានឪកាសវាយបកតាមស្មើវិញនៅនាទីទី ៣៥ ដោយកីឡាករ Caprari យ៉ាងណាមិញ Cristiano Ronaldo បានបន្ថែមគ្រាប់បាល់ទី២នាំមុខនៅនាទី ទី៤៥ មុនបញ្ចប់ការប្រកួតតង់ទី១ ដោយការតែតបញ្ចូលទីយ៉ាងល្អពីទីខ្ពស់ក្រោយការបញ្ជូនបាល់ពីខ្សែការពារស្លាប ឆ្វេងប្រេស៊ីឡ Alex Sandro។ មុនបញ្ចប់ការប្រកួតនៅនាទី(៩០+២)កីឡាករ Sampdoria នៅសល់កីឡាករតែ១០នាក់បន្ទាប់ ពីកីឡាកររកគ្រាប់បាល់បាន Caprari ត្រូវអាជ្ញាកណ្តាលបណ្តេញចេញ។

Buffon បានចាប់ផ្តើមអាជីពរបស់គាត់នៅឯ Parma ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ UEFA Cup និង Coppa Italia ក្នុងឆ្នាំ១៩៩៩ មុនពេលផ្លាស់ទៅ Juventus ២ឆ្នាំក្រោយ។ អតីតអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី វ័យ ៤១ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប ៦៤៧ប្រកួតនិងវ៉ាដាច់មិត្តរួមជាតិ Alessandro del Piero ដែលធ្លាប់បង្ហាញខ្លួនអោយ Juventus ៤៧៩ប្រកួត។

អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលីដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០០៦ ក៏ទទួលបានកំណត់ត្រាលេចមុខសម្រាប់ក្រុមជម្រើសជាតិរបស់លោកផងដែរដោយមាន ១៧៦ ប្រកួតចន្លោះឆ្នាំ ១៩៩៧-២០១៨។