លោក Mikel Arteta បានទទួលតួនាទីចូលមកដឹកនាំក្រុមជាផ្លូវការកាលពីថ្ងៃអាទិត្យ ក្រុមកាំភ្លើងធំ Arsenal កំពុងកំនត់គោលដៅទិញខ្សែប្រយុទ្ធឆ្នើម ២រូបដើម្បីមកពង្រឹងក្រុម មុនពេលទីផ្សារដោះដូរកីឡាករនិងត្រៀមបើកដំណើរការនៅ​ ខែមករា ២០២០ ខាងមុខនេះ។

ស្របពេលស្ថានភាពរបស់ Arsenal មិនបានល្អប្រសើរនោះទេ ខណៈ Arsenalឈរនៅចំណាត់ថ្នាក់លេខ១១ នៃក្របខ័ណ្ឌ Premier League បន្ទាប់ពីទទួលបានលទ្ធផលស្មើគ្នាជាមួយ Everton កាលពីសប្តាហ៏មុន។

កីឡាករ ២រូបនោះគឺ Dries Mertens របស់ក្លឹប Napoli និងខ្សែប្រយុទ្ធស្លាបវ័យ ២៧ឆ្នាំសញ្ជាតិអាឡឺម៉ង់ Kevin Volland របស់ក្រុម Bayer Leverkusen។ ប្រភពពីគេហទំព័រអ៊ីតាលី CalcioMercato បានចុះផ្សាយថាៈ Mertens ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ សញ្ជាតិបែលហ្សិករូបនេះកិច្ចសន្យារបស់ខ្លួនត្រូវអស់សុពលភាពនៅចុងបញ្ចប់នៅនៃរដូវកាលនេះ ស្របពេល Borussia Dortmund ក៏ត្រៀមចូលមកប្រជែងរូបគេមករួមក្រុមដូចគ្នា។

ដូច្នេះ Arsenal ក៏មានជម្រើសថ្មីមួយផ្សេងទៀត ដោយយោងគេហទំព័រ Sky Sports បានចុះផ្សាយនោះគឺក្រុមកាំភ្លើងធំកំពុងចាត់ភ្នាក់ងារអោយទៅតាមដានសកម្មភាពរបស់កីឡាករ Kevin Volland របស់ក្លឹប Leverkusen ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹកថ្មី លោក Mikel Arteta ផងដែរ។

ប្រភព៖ En.as