អតីតខ្សែបម្រើក្រុមបិសាចក្រហម Eric Cantona បានផ្តល់បទសម្ភាសន៏ថារូបលោកព្យាយាមទស្សនាក្រុមបិសាចក្រហម Manchester United ដែលលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ជាមួយភាពខកបំណង។

បុរសសញ្ជាតិបារាំងរូបនេះបញ្ជាក់យ៉ាងដូច្នេះថា អតីតក្រុមរបស់លោកលេងដូចជាបុរសចំណាស់ម្នាក់កំពុងរួមភេទដូច្នេះដែរ គឺរូបលោកមានតែសម្តែងការខកចិត្តប៉ុណ្ណោះ។ ម្ចាស់ជើងឯក Premier League ១៣សម័យនៅតែតស៊ូលេងដោយមិនស៊ីសង្វាក់គ្នាសម្រាប់រដូវកាល ២០១៩-២០២០ នេះ ខណៈដែលពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ៨ នៅ Premier League បន្ទាប់ពី ១៨ប្រកួត។

United ដែលមិនបានលើកពាន Premier League ចាប់តាំងពីអ្នកចាត់ការទូទៅលោក Sir Alex Ferguson បានចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ បច្ចុប្បន្នកំពុងតែដេញតាមក្រុម Liverpool ចំនួន ២៤ពិន្ទុនិង ៧ពិន្ទុនៅពីក្រោយក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៤។