ខ្សែការពារអន្តរជាតិថៃ Theerathon Bunmathan និងបន្តលេងអោយក្លឹប ម្ចាស់ជើងឯកលីកកំពូលជប៉ុន J1 League គឺ Yokohama Marinos នារដូវកាលក្រោយបន្ទាប់ពីរូបគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍រួចមក។

Theerathon អតីតកីឡាករ Muangthong United បានលេងក្នុងលក្ខណ្ឌខ្ចីជើងនៅលីកជប៉ុន ពីររដូវកាលមកហើយពោលគឺលើក ដំបូងជាមួយក្លឹប Vissel Kobe ក្នុងឆ្នាំ ២០១៨ ហើយបន្ទាប់មកគឺជាមួយក្លឹប Yokohama Marinos ក្នុងរដូវកាលចុងក្រោយនិងបានជួយក្លឹបឈ្នះពាន ។

ខ្សែការពារស្លាបឆ្វេងវ័យ ២៩ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី ១គ្រាប់និងចែកបាល់ ១គ្រាប់ពេលប្រកួតជាមួយគូប្រជែងប្រកៀកប្រកិតគឺ FC Tokyo ក្នុងជ័យជម្នះ ៣-០ នៅថ្ងៃប្រកួតចុងក្រោយ និងក្លាយជាកីឡាករដំបូងគេមកពីអាស៊ីអាគ្នេយ៍ដែលឈ្នះ ពានលីគកំពូលជប៉ុន J.League។ Theerathon កំពុងដើរតាមគន្លងអតីតមិត្តរួមក្រុម Muang Thong និងជាមិត្តរួមជាតិថៃកីឡាករដែលត្រូវបានគេស្គាល់ថាជា Messi J រឺ Chanathip Songkrasin ដែលបច្ចុប្បន្នលេងអោយក្រុម Consadole Sapporo ។

ប្រភព៖ Foxstarasia