អ្នកលេងគុនខ្មែរ កែវ រំចង់ នឹងហោះទៅជប៉ុននៅថ្ងៃនេះហើយវេលាម៉ោង៧យប់នេះ ដើម្បីចូលរួមការប្រកួតនៅទីនោះនាចុងខែធ្នូ ២០១៩។ រំចង់ បានឲ្យដឹងថា រូបគេធ្វើដំណើរឡើងពីបាត់ដំបងយប់មិញ និងមកដល់ភ្នំពេញភ្លឺហើយរង់ចាំឡើងយន្តហោះម៉ោង៧យប់នេះតែម្ដង។
អ្នកប្រដាល់រូបនេះបន្តទៀតថា ការប្រកួតជាមួយម្ចាស់ផ្ទះជប៉ុន Yamagiwa Kazuki លើកនេះសង្ឃឹម ៧០% ខណៈការប្រកួតនេះគឺប្រកួតលក្ខណៈ Kick Boxing នោះទេមិនមែនគុនខ្មែរឡើយ។ តែយ៉ាងណាកីឡាករមកពីបាត់ដំបងរូបនេះបញ្ជាក់ថាក៏ជំនាញផ្នែកនេះដែរ។
កែវ រំចង់ អរគុណបំផុតចំពោះអ្នកគាំទ្រ អ្នកដែលតែងតែស្រឡាញ់ខ្លួនតាំងពីមិនទាន់ល្បីរហូតមកដល់បច្ចុប្បន្ននេះ ហើយខ្លួននឹងខំប្រឹងប្រែងប្រកួតបន្តទៀតជាពិសេសសម្រាប់ការប្រកួតនៅឯប្រទេសជប៉ុនថ្ងៃទី២៩ ខែធ្នូ ២០១៩ ទីក្រុងតូក្យូនេះ៕
Credit: Sabay
អ្នកលេងគុនខ្មែរ កែវ រំចង់ នឹងហោះទៅជប៉ុនដោយត្រូវប៉ះ Yamagiwa Kazuki ម៉ោង៧យប់ថ្ងៃនេះ