អតីតខ្សែការពារសញ្ជាតិអង់គ្លេស Chris Barker បានទទួលមរណភាពហើយក្នុងវ័យ ៣៩ឆ្នាំ កាលពីថ្ងៃឆ្លងឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីស South Wales។
យោងតាមប៉ូលីស South Wales បានបញ្ជាក់ថា ៖ ” Barker ត្រូវបានរកឃើញស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីថ្ងៃឆ្លងឆ្នាំ។ មូលហេតុដែលបង្កឲ្យស្លាប់មិនទាន់ច្បាស់នោះទេ ប៉ុន្តែករណីនេះគ្មានអ្វីគួរឲ្យសង្ស័យនោះទេ ” ។
មរណភាពរបស់ Barker នេះក៏ត្រូវធ្វើឲ្យរំជួលចិត្ត និងកើតសេចក្ដីទុក្ខក្រៀមក្រំទៅដល់មិត្តៗ ដែលធ្លាប់រួមក្លឹបជាមួយគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា Chris Barker ធ្លាប់បង្ហាញខ្លួនជាង ៦៧៥ប្រកួតចាប់តាំងពីឆ្នាំ ១៩៩៩មកហើយបានចូលនិវត្តន៍នៅឆ្នាំ ២០១៧៕