ប្រភពពីគេហទំព័រ Sky Sports News បាន ឲ្យដឹងថាក្លឹបស្ទាំងខៀវ Crystal Palace កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដើម្បីខ្ចីជើងខ្សែប្រយុទ្ធ Cenk Tosun ពីក្លឹប Everton ពេលទីផ្សារដោះដូរកីឡាករកំពុងបើកនៅខែមករា២០២០នេះ។

ខ្សែប្រយុទ្ធអន្តរជាតិតួកគីរូបនេះទើបតែបង្ហាញខ្លួនបាន ៥ ដងប៉ុណ្ណោះនៅ Premier League ក្នុងរដូវកាល២០១៩-២០២០នេះនិងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១ គ្រាប់ប៉ុណ្ណោះ។ ដូច្នេះអតីតកីឡាករក្រុម Besiktas វ័យ២៨ឆ្នាំរូបនេះ កំពុងស្វែងរកក្លឹបចូលលេងអោយបានជាក់លាក់ជាងនៅកីឡាដ្ឋាន Goodision Park ដើម្បីមានឪកាសបង្ហាញខ្លួនជាប់ ជម្រើសជាតិតួគីសម្រាប់ចូលរួមក្នុងយុទ្ធនាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០ នេះ។

អ្នកចាត់ការទូទៅ Crystal Palace សញ្ជាតិអង់គ្លេសលោក Roy Hodgson កំពុងស្វែងរកកម្លាំងថ្មីបន្ថែមទៀតមកពង្រឹងក្រុមដើម្បីបង្កើនឪកាសរកគ្រាប់បាល់ក្រោយពីគិតត្រឹមសប្តាហ៏ទី២១នេះក្រុមរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានត្រឹមតែ១៩ គ្រាប់ប៉ុណ្ណោះ ពោលគឺតិចបំផុតទី២ក្នុងនាមក្លឹបកំពូង លេងនៅលំដាប់កំពូលនេះ ។

ប្រភព៖ Goal