លោក Pep Guardiola គ្រូបង្វឹកក្រុមមេឃខៀវ Manchester City បានបញ្ជាក់ប្រាប់ថា: រូបលោកនិងមិនអាចរារាំងកូនក្រុម Leroy Sane បានទេប្រសិនខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះចង់ចាកចេញពីកីឡា ដ្ឋាន Emirates Stadium។

វាជាសំណួរសម្រាប់ Leroy ភ្នាក់ងារ របស់ គាត់និងក្លិប។ ខ្ញុំមិនពាក់ព័ន្ធ នឹងរឿងនោះទេ។អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានបន្ថែមទៀតថា :កីឡាករម្នាក់ៗមានគ្រួសារផ្ទាល់ខ្លួន ហើយនិង បំណងប្រាថ្នា ជាមួយក្តីសុបិននិងដូច្នេះអ្វីលើសពីនេះខ្ញុំមិនអាចឃាត់ឃាំងការសម្រេចចិត្តរបស់គេបានទេ។

Sane កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះ មិនបានចូលលេងគិត ចាប់តាំងពីរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងកម្មវិធី ប្រកួតបើករដូវកាល ២០១៩-២០២០(Community Shield) ទល់នឹងក្រុម Liverpool កាលពីថ្ងៃទី ៤ ខែសីហា២០១៩។

អនាគតរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាប Sane ជាមួយក្រុមម្ចាស់ជើងឯក Premier League កាន់តែជួបភាពមិនច្បាស់លាស់ខណៈកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្លួននឹងផុតកំណត់នៅឆ្នាំ ២០២១ ។

កន្លងមកលោក Guardiola ធ្លាប់បានបញ្ជាក់ពីបំណងប្រាថ្នាក្នុងការរក្សាទុក Sane ប៉ុន្តែក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ Bayern Munich បាន ចាប់ អារម្មណ៍ក្នុងការនាំយកអតីតកីឡាករក្លឹប Schalke វ័យ ២៣ ឆ្នាំ រូប នេះត្រឡប់ទៅកាន់ក្របខ័ណ្ឌ Bundesliga វិញមុនពេលបើករដូវកាល ២០១៩-២០២០ នេះក៏ប៉ុន្តែបញ្ហារបួសរាំរៃរបស់គេ បានបង្វែរគោល បំណង របស់ក្លឹបយក្សអាឡឺម៉ង់ទៅរកគោលដៅផ្សេងវិញហើយ៕

ប្រភព:BBC