គ្រូបង្វឹកក្លឹប Watford លោក Nigel Pearson បាននិយាយថាជ័យជម្នះ ៣ ទល់និង ០ លើក្រុមម្ចាស់ផ្ទះ Bournemouth មិនមែនជាលទ្ធផលដែលនិងធ្វើអោយក្រុមរបស់លោកផ្លាស់ប្តូរទៅរកភាពប្រសើរឡើងនៅរដូវកាលនេះ។

ទោះបីជាលទ្ធផលជ័យជំនះនេះក្រុមរុញក្រុមអោយងើបឡើងពីបាតតារាងមកឈរនៅចំណាត់ថ្នាក់លេខ១៧ សម្រាប់រដូវកាលនេះនៅសប្តាហ៏ទី២២ ជាលើកដំបូងក៏ដោយ។

គ្រាប់បាល់បញ្ចូលទី៣គ្រាប់របស់ Abdoulaye Doucoure, Troy Deeney និងកីឡាករបម្រុង Roberto Pereyra បាននាំអោយWatfordទទួលបាន ៣ពិន្ទុ នៅកីឡដ្ឋាន Vitality លើគូប្រជែងរបស់ពួកគេ។

ជ័យជម្នះនេះ មានន័យថា Watford ទទួលបានពិន្ទុសរុប ១៣ ពីការប្រកួត ៦លើកនៅ ក្របខ័ណ្ឌ Premier League ចាប់តាំងពីការតែងតាំងរបស់លោក Pearson កាលពីខែមុនដើម្បីបង្កើនក្តីសង្ឃឹម ងើបចេញពីតំបន់កាត់ចោល។

ប្រភព៖ BBC