ក្លិប Aston Villa បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានចុះហត្ថលេខាជាមួយនឹង Pepe Reina ដែលជាអតីតអ្នកចាំទីរបស់ក្លិប Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង ពីក្លិប AC Milan រហូតដល់បញ្ចប់រដូវកាលនេះ។

លោក Dean Smith គ្រូបង្វឹករបស់ក្លិប Aston Villa បាននាំយក Reina ក្រោយពីអ្នកចាំទីជម្រើសទី១ Tom Heaton របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ ត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ។

Heat បានរងរបួសជង្គង់ ក្នុងពេលប្រកួតជាមួយនឹងក្រុម Burnley កាលពីថ្ងៃចូលឆ្នាំថ្មី ហើយអ្នកចាំទី Jed Steer ដែលបានបង្ហាញខ្លួនអំឡុងពេលការប្រកួតក្របខ័ណ្ឌ Championship របស់ Aston Villa កាលពីរដូវកាលមុន ក៏កំពុងតែមានរបួសផងដែរ។

លោក Smith បានប្រាប់គេហទំព័ររបស់ Aston Villa ថា៖ «យើងបាននាំមុខកីឡាករម្នាក់គឺ Pepe ដែលមានបទពិសោធជាច្រើនក្នុងក្របខ័ណ្ឌ Premier League»។ ក្លិបបានបន្ថែមទៀតថា៖ «ចាប់តាំងពីដើមរដូវក្តៅ យើងបានស្វែងរកអ្នកចាំទីដ៏មានបទពិសោធម្នាក់ និងបាននាំយក Tom Heaton។

ជាអកុសល្យ របួសរបស់គេ បានធ្វើឲ្យគេអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ ប៉ុន្តែ Pepe បំពេញគ្រប់លក្ខខណ្ឌរបស់យើង ដោយមិនត្រឹមតែបទពិសោធរបស់គេ ប៉ុន្តែ ក៏ដោយសារតែភាពជាដឹកនាំរបស់គេផងដែរ»៕

ប្រភពព័ត៌មាន៖ Channel News Asia