ម្ចាស់ការពារតំណែងជើងឯក Judd Trump ត្រូវបានធ្លាក់ចេញនៅជុំទី១ នៃកម្មវិធី Masters ជាមួយនឹងបរាជ័យក្នុងលទ្ធផល ៦–៣ហ្វ្រេមក្រោមស្នាដៃកីឡាករ Shaun Murphy។
កីឡាករលំដាប់ទី១ ពិភពលោកវ័យ ៣០ឆ្នាំ Judd Trump ធ្វើមួយឈើលើសពី ១០០ពិន្ទុ ៣ហ្វ្រេមដើម្បីនាំមុខ ៣–២ លើ Shaun Murphy ដែលជាអតីតជើងឯក Masters នេះនៅឆ្នាំ២០១៥។
តែក្រោយមក Murphy ក៏វាយបករកបានជ័យជំនះ ៤ហ្វ្រេមផ្ទួនៗដើម្បីយកឈ្នះការប្រកួតលើ Shaun Murphy ៦–៣ហ្វ្រេមឡើងជុំទី២ ដែលនឹងត្រូវជួបជាមួយកីឡាករលំដាប់លេខ១៥ ពិភពលោក Joe Perry។
គូផ្សេងទៀតម្ចាស់ជើងឯក Masters ពីរសម័យកាល John Higgins បានយកឈ្នះ Barry Hawkins ៦–១។ Higgins របស់ស្កុតឡេននឹងជួបជាមួយ Ali Carter នៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ៕