ខ្សែបម្រើ Gedson Fernandes​ វ័យ២១​ឆ្នាំ បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់ Benfica ​កាល​ពី​រដូវ​កាល​មុន​ហើយក្រុម Tottenham​ មាន​ជម្រើស​ក្នុងការ​ធ្វើឱ្យ​មានការចុះហត្ថលេខា​របស់គេ​ជា​អចិន្ត្រៃយ៍​ នៅ​ចុងបញ្ចប់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Benfi​ca ​រយៈពេល ១៨​ខែ​​​​ ពី Benfi​ca ចាប់​តាំង​ពី​អ្នកចាត់ការ Jose Mourinho​ ចូលកាន់​តំណែងនៅ​ Tottenham ។​ ​

Fernandes ​បានឈ្នះ​ជើងឯក​ព័រទុយហ្កាល់​ជាមួយ Benfica​ កាលពី​រដូវ​កាល​មុន​ និង​បាន​លេង​ឱ្យ​ក្លឹប​ចំនួន ៥៣ដងដោយ​រកបាន ២គ្រាប់​នៅ Champions League​។​ ​Fernandes​ ដែល​ធ្លាប់​បង្ហាញខ្លួន ២លើក​សម្រាប់​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​បាន​និយាយថា​ គាត់​នឹង​រស់នៅ​ទីក្រុង​ឡុង​ជាមួយ​គ្រួសារ​ ដែល​បាន​ផ្លាស់ប្តូរ​រួច​ហើយ​។​ ​

Fernandes​ បានចាប់ផ្តើម​ការប្រកួត​លី​ក​ចុងក្រោយ​នៅ​ថ្ងៃទី​៣០​ ខែតុលា​ ដោយ​មិន​បានទទួល​ការ​គាំទ្រ​ពី ​Benfica​។​ ​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​ចូលរួម​ជាមួយ ​Spurs នៅពេលដែល​ខ្សែបម្រើ​ Moussa Sissoko ​និង​Tanguy Ndombele ​រងរបួស​ ខណៈដែល​ Christian Eriksen​ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្លាស់ចេញ​៕