កីឡាករមួយថៃ Petchdam Petchyindee Academy ឬ គេស្គាល់ថា « The Baby Shark» បានកើតក្នុងត្រកូលអ្នកក្រ មុនក្លាយជាតារាកំពូលម្នាក់ក្នុងពិភពកីឡាប្រដាល់នៅប្រទេសថៃ។

The Baby Shark ធំធាត់នៅខេត្ត Ubon Ratchathani ហើយរូបគេបានក្លាយជាវីរបុរសរបស់ឳពុកខ្លួន Surasee Wongkhan ដែលមានឈ្មោះក្រៅ «Ceing»។ ឳពុករបស់ខ្លួនជាអ្នកនាំផ្លូវនិងនាំទៅហាត់ប្រដាល់លើកដំបូង ហើយក៏ជាអ្នកតាមអបអររហូតមកពេលមានការប្រកួតម្ដងៗ។

ឥឡូវនេះ Petchdam ត្រៀមខ្លួនជួប Kohei “Momotaro” Kodera នៅក្នុងកម្មវិធី ONE: FIRE AND FURY ។ ឪពុករបស់ Petchdam គឺជាកម្លាំងចិត្តដ៏ធំសម្រាប់កូន ហើយរូបគេក៏បានព្យាយាមដើម្បីឆ្លាក់ឈ្មោះក្នុងការប្រកួត ONE Super Series ផងដែរ។

ប៉ារបស់ Petchdam ពិតជារំភើបចិត្តឥតឧបមា បន្ទាប់ពីលោកបានណែនាំ កូនរបស់ខ្លួនឲ្យហាត់ក្បាច់គុនមួយថៃតាំងពីរអាយុ ៨ ឆ្នាំ។ គ្រានោះក្លិបហាត់ប្រដាល់ចម្ងាយ ប្រហែល ៤ គីឡូម៉ែត្រពីផ្ទះប៉ុណ្ណោះ ហើយកីឡាករថៃរូបនេះបានជិះម៉ូតូពីក្រោយលោក «Ceing» ដើម្បីទៅហាត់ប្រដាល់រៀងរាល់ពេល។

កីឡាករមួយថៃវ័យ ២១ ឆ្នាំបានឲ្យដឹងថា ៖«ពេលខ្ញុំនៅពីក្មេង ប៉ារបស់ខ្ញុំបានយកខ្ញុំទៅក្លិបហាត់ប្រដាល់ និង មើលខ្ញុំហ្វឹកហាត់។ ពេលខ្ញុំកាន់តែធំ ទើបគាត់ឲ្យខ្ញុំទៅក្លិបតែឯង។ ហើយគាត់ក៏ទៅតាមខ្ញុំពេលមានការប្រកួតជាច្រើនតាមតំបន់នានា»។

ទោះបីជាប៉ារបស់ Petchdamមិនដែលហ្វឹកហាត់ក្បាច់គុនពីមុនក៏ដោយ ប៉ុន្តែលោក ពេញចិត្តចំពោះក្បាច់គុននេះ និង ចង់ឃើញកូនជោគជ័យក្នុងវិស័យក្បាច់នៅថ្ងៃអនាគត។ នៅពេលលោកបានទស្សនាការប្រកួតរបស់កូនប្រុស៣នាក់នៅតាមវត្តអារ៉ាម លោក Surasee Wongkhan រំពឹងថាថ្ងៃណាមួយកូនប្រុសរបស់ខ្លួននឹងល្បីខ្ទរខ្ទារមិនខានដោយសារប្រដាល់។

«ប៉ារបស់ខ្ញុំ មិនដែលប្រកួតទេពីមុន ប៉ុន្តែ គាត់ស្រលាញ់ក្បាច់មួយថៃ ។ គាត់មើលការប្រកួតតាមកញ្ចក់ទូរទស្សន៍សឹងគ្រប់ពេល និង គ្រប់ប៉ុស្តិ៍ទូរទស្សន៍ដែរ។ គាត់មើលប្រដាល់គ្រប់ប៉ុស្តិ៍។ គាត់ស្រលាញ់កីឡាករមួយថៃ ហើយកីឡាករដែលលោកពេញចិត្ត គឺមានភាពរហ័សរហួន។ គាត់ស្រលាញ់ Karuhat Sor. Supawan ដែលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងឡាយ»។ «The Baby Shark» រៀបរាប់បែបនេះ។

បន្ទាប់ពីប្រកួតបានល្អនៅតំបន់ Isaan នៃប្រទេសថៃ Petchdam ទទួលបានការចាប់អារម្មណ៍ពីក្លិបPetchyindee Academy នៅក្រុងបាងកក ខណៈដែល ឳពុករបស់គេតែងតែចង់ឃើញភាពរីកចម្រើនរបស់កូន ។ ក្រោយមកទៀត Petchdam ក៏បានផ្លាស់ទៅរាជធានីបាងកក ដើម្បីប្រកួតអាជីពរបស់ខ្លួន ពេលមានអាយុ ១៦ ឆ្នាំ។ Petchdam បានធ្វើឲ្យសុបិនរបស់ឳពុកខ្លួនបានក្លាយជាការពិត។

Petchdam បន្តទៀតថា៖ «ខ្ញុំបានឡើងវ៉ៃ ដែលមានផ្សាយតាមទូរទស្សន៍ True4You TV ក្នុងនាមជាកីឡាករវ័យក្មេងរបស់ក្លិប Petchyindee ។ វាជាការប្រកួត ៥ ទឹក ទល់នឹង Manachai Lukmakamwaan។ ខ្ញុំឈ្នះការប្រកួតនោះដោយពិន្ទុ។ ប៉ារបស់ខ្ញុំ ពិតជារំភើបខ្លាំងណាស់ ហើយគាត់ដើរប្រាប់គេពេញភូមិ។ នៅពេលប្រកួតម្ដងៗ គាត់ដើរប្រាប់គេឲ្យមើលខ្ញុំ»។

«បន្ទាប់ពីការប្រកួត គាត់ខលមកខ្ញុំ ក្រែងមានរបួសឬ ឈឺ។ តែខ្ញុំមិនអីទេ។ ទោះខ្ញុំឈឺក៏ខ្ញុំប្រាប់ថា មិនអីដែរ ហើយគាត់លើកទឹកចិត្តឲ្យខ្ញុំប្រកួតល្អលើកក្រោយទៀត និងខំប្រឹងបន្ត។ ខ្ញុំសប្បាយចិត្តខ្លាំងដែលធ្វើឲ្យក្ដីស្រមៃរបស់ប៉ាខ្ញុំក្លាយជាការពិត។ ខ្ញុំមិនដែលបំភ្លេចការប្រកួតកាលខ្ញុំនៅក្មេងៗឡើយ»។ Petchdam រំលឹកយ៉ាងដូច្នេះ។

បន្ទាប់មកទៀត Petchdam បានឈ្នះខ្សែក្រវាត់សង្វៀនលំដាប់ខ្ពស់ Lumpinee Stadium និង WBC Muay Thai World Titles មុនពេលចុះឈ្មោះប្រកួតនៅ The Home Of Martial Arts កាលឆ្នាំ ២០១៨ ហើយគេក៏បានឈ្នះខ្សែក្រវាត់ ONE Flyweight Kickboxing World Title មុនពេលបូតទៅវិញ។ យ៉ាងណាក្ដី រូបគេធ្វើឲ្យគ្រួសាររបស់ខ្លួនរីករាយបំផុត។
យ៉ាងណាក្ដី Petchdam តែងតែទទួលដំបូន្មានល្អៗពីឳពុករបស់ខ្លួន ទទួលការគាំទ្រ និង លើកទឹកចិត្តជានិច្ចដើម្បីឆ្ពោះទៅរកជោគជ័យនាពេលខាងមុខ។

The Baby Shark សង្កត់ធ្ងន់ ៖«ទោះជាប៉ារបស់ខ្ញុំមិនធ្លាប់ហាត់ប្រដាល់ តែលោកតែងតែប្រាថ្នាឲ្យខ្ញុំល្អក្នុងវិស័យក្បាច់គុន។ លោកលើកទឹកចិត្តរហូតពេលខ្ញុំឡើងវ៉ៃ។ គាត់មិនដែលខកខានទស្សនានោះឡើយ។ ប៉ារបស់ខ្ញុំប្រាប់ជារឿយៗថា ខ្ញុំជាជើងឯក ហើយខ្ញុំក៏ហាត់ខ្លាំងក្លារហូត។ គាត់ឲ្យខ្ញុំផ្ដោតអារម្មណ៍ឲ្យខ្លាំង និង មិនត្រូវភ្លេចខ្លួនឡើយ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី