លោក Rui Faria បានលាឈប់ពីតំណែងជាគ្រូបង្វឹកនៃក្រុម Al Duhail SC ដោយសារតែហេតុផលផ្ទាល់ខ្លួន។ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ Faria មានវ័យ ៤៤ឆ្នាំបានលាលែងពីតំណែងនៅពេលដែលក្លឹបមិនទាល់ស្គាល់ពាក្យថាចាញ់ក្នុងពានរង្វាន់ Qatar Stars League រដូវកាលនេះនិងនាំមុខតារាងដោយមាន ៣០ ពិន្ទុពី ១២ ប្រកួតពោលគឺមាន ២ ពិន្ទុលើសក្រុមលេខ ២ Al Rayyan SC។

ទោះយ៉ាងណាក្លឹប Al Duhail SC ចាញ់ក្រុម Al Sadd SC របស់ Xavi Hernandez ក្នុងវគ្គផ្តាច់ព្រ័ត្ រQatar Cup ដែលធ្វើឡើងនៅឯកីឡាដ្ឋាន Jassim Bin Hamad Stadium ក្នុងទីក្រុងដូហាកាលពីសប្តាហ៍មុន។

ហ្វារីយ៉ាធ្លាប់បានធ្វើការក្រោមការដឹកនាំរបស់លោក Jose Mourinho អស់រយៈពេល ១៧ ឆ្នាំហើយបានលា ឈប់ពីតួនាទីជាជំនួយការអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមដើម្បីចាប់យកការងារ Al Duhail នៅខែមករាឆ្នាំ ២០១៩ ។គាត់បានដឹកនាំ Duhail ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ Qatar Stars League កាលពីរដូវ កាលមុនខណៈ Al Sadd ដែលជាម្ចាស់ជើងឯក។

ប្រភព៖ Foxstarasia